លក្ខខណ្ឌប្រើប្រាស់

(បានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី 5 ឧសភា 2023)

1. គេហទំព័រ

1.1 ការទទួលយកលក្ខខណ្ឌប្រើប្រាស់

ការប្រើប្រាស់គេហទំព័រនេះ គឺមានលក្ខខណ្ឌអាស្រ័យលើការទទួលយករបស់អ្នកចំពោះលក្ខខណ្ឌប្រើប្រាស់ទាំងនេះ និង សេចក្តីថ្លែងការណ៍អំពីឯកជនភាព របស់យើង។ តាមរយៈការបន្តប្រើគេហទំព័រនេះ អ្នកនឹងត្រូវបានចាត់ទុកថាបានទទួលយកលក្ខខណ្ឌប្រើប្រាស់ទាំងនេះ និងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង មិនថាអ្នកចុះឈ្មោះជាសមាជិកឬក៏អត់នោះទេ។ យើងអាចផ្លាស់ប្តូរលក្ខខណ្ឌប្រើប្រាស់ទាំងនេះ និងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើងនៅគ្រប់ពេលវេលា។ បើសិនជាយើងធ្វើដូច្នោះ កំណែលក្ខខណ្ឌប្រើប្រាស់ និងសេចក្តីថ្លែងការណ៍អំពីឯកជនភាពដែលបានកែប្រែ នឹងត្រូវបានចុះផ្សាយនៅលើគេហទំព័រ។ អ្នកមានទំនួលខុសត្រូវក្នុងការធានាថា អ្នកពិនិត្យមើលលក្ខខណ្ឌប្រើប្រាស់ និងសេចក្តីថ្លែងការណ៍អំពីឯកជនភាពជាប្រចាំ។ បើសិនជាអ្នកគឺជាសមាជិករបស់គេហទំព័រ ហើយការផ្លាស់ប្តូរទៅលើលក្ខខណ្ឌប្រើប្រាស់ និងសេចក្តីថ្លែងការណ៍អំពីឯកជនភាពគឺមានសារៈសំខាន់ យើងនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីជូនដំណឹងអ្នកអំពីការផ្លាស់ប្តូរ ។

បើសិនជាអ្នកមិនយល់ស្របតាមលក្ខខណ្ឌប្រើប្រាស់ទាំងនេះ អ្នកមិនត្រូវប្រើគេហទំព័រនេះឡើយ។

1.2 លក្ខខណ្ឌប្រើប្រាស់អាស្រ័យលើទីកន្លែងរស់នៅ

(a) បើសិនជាអ្នកតាំងលំនៅក្នុងប្រទេសនៅសហភាពអឺរ៉ុប មាត្រា 16.7 និងមាត្រា 18.8(a) នឹងអនុវត្តទៅលើអ្នក (ប៉ុន្តែមិនមែនមាត្រា 18.8(b) ទេ)។

(a) បើសិនជាអ្នកមានទីលំនៅក្នុងប្រទេសដែលមិនមែននៅសហភាពអឺរ៉ុប មាត្រា 18.8(b) នឹងអនុវត្តទៅលើអ្នក (ប៉ុន្តែមិនមែនមាត្រា 18.8(a) ទេ)។
(c) បើសិនជាអ្នកមានទីលំនៅក្នុងរដ្ឋណាមួយក្នុងចំណោមរដ្ឋខាងក្រោមរបស់សហរដ្ឋអាមេរិក នោះមាត្រា 16.3(a) អនុវត្តទៅលើអ្នក៖ Arizona, California, Connecticut, Illinois, Iowa, Minnesota, New York, North Carolina, Ohio ឬ Wisconsin។
(d) បើសិនជាអ្នកមានទីលំនៅក្នុងរដ្ឋណាមួយក្នុងចំណោមរដ្ឋខាងក្រោមរបស់សហរដ្ឋអាមេរិក នោះមាត្រា 16.3(b) អនុវត្តទៅលើអ្នក៖ California, Illinois, New York ឬ Ohio។

1.3 កិច្ចព្រមព្រៀងអ្នកប្រើ

លក្ខខណ្ឌប្រើទាំងនេះ បង្កើតជាកិច្ចព្រមព្រៀងរវាងអ្នក និងក្រុមហ៊ុន (ដូចបានកំណត់និយមន័យខាងក្រោម) ទាក់ទងនឹងការប្រើប្រាស់សេវាកម្ម និងគេហទំព័រដោយអ្នក "កិច្ចព្រមព្រៀង")។

1.4 ទំនាក់ទំនង

គេហទំព័រនេះ ត្រូវបានប្រតិបត្តិការដោយ Cupid Media Pty Ltd ដែលជាក្រុមហ៊ុនបានចុះបញ្ជិការនៅប្រទេសអូស្ត្រាលី។ ក្រុមហ៊ុន បានចុះបញ្ជិការសម្រាប់អាករលើតម្លៃបន្ថែមក្នុងសហភាពអឺរ៉ុបក្រោម VAT លើគម្រោងពិសេសនៃសេវាកម្មអេឡិចត្រូនិក (VoeS) សម្រាប់អាជីវកម្មក្រៅសហភាពអឺរ៉ុប។ អ្នកអាចទាក់ទងយើងតាមវិធីណាមួយក្នុងចំណោមវិធីខាងក្រោម៖

ទម្រង់គាំទ្រអនឡាញ៖ ចុចទីនេះ (ប្រើជម្រើសនេះសម្រាប់សេវាកម្មរហ័សបំផុត)

អ៊ីមែល៖ team@AsianDating.com

ទូរសព្ទ +61 7 5571 1181

លេខទូរសារ៖ +61 7 3103 4000

ប្រៃសណីយ៍៖ AsianDating.com, ប្រអប់សំបុត្រលេខ 9304, Gold Coast MC, QLD 9726, Australia

ដើម្បីទាក់ទងយើងជុំវិញបញ្ហាឯកជនភាព ឬសាកសួរអំពីការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមមើល សេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង។

បើសិនជាអ្នកស្ថិតនៅក្នុងសហភាពអឺរ៉ុប ក្រុមហ៊ុន VeraSafe ត្រូវបានចាត់តាំងជាអ្នកតំណាងប្រចាំសហភាពអឺរ៉ុបរបស់ក្រុមហ៊ុន សម្រាប់កិច្ចការពារទិន្នន័យ។ បន្ថែមលើការទាក់ទងមកយើងដោយប្រើព័ត៌មានទំនាក់ទំនងខាងលើ VeraSafe អាចត្រូវបានទាក់ទងក្នុងករណីមានបញ្ហាទាក់ទងទៅនឹងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ដើម្បីធ្វើការសាកសួរបែបនោះ សូមទាក់ទង VeraSafe ដោយប្រើប្រាស់ទម្រង់ទំនាក់ទំនងនេះ៖ https://www.verasafe.com/privacy-services/contact-article-27-representative.

ម្យ៉ាងវិញទៀត គេអាចទាក់ទង VeraSafe បានតាមអាសយដ្ឋានដូចខាងក្រោម៖

ឈ្មោះ៖ VeraSafe Czech Republic s.r.o
អាសយដ្ឋាន៖ Klimentsk6 46 Prague 1, 11002 Czech Republic; ឬ

ឈ្មោះ៖ VeraSafe Ireland Ltd
អាសយដ្ឋាន៖ Unit 3D North Point House, North Point Business Park, New Mallow Road, Cork T23AT2P, Ireland។

2. សមាជិកភាព

2.1 សិទ្ធិអាចទទួលបាន

អ្នកត្រូវតែមានអាយុលើសពី 18 ឆ្នាំដើម្បីចុះឈ្មោះជាសមាជិករបស់សេវាកម្ម ឬប្រើប្រាស់គេហទំព័រនេះ។ តាមរយៈការប្រើប្រាស់គេហទំព័រ អ្នកបង្ហាញ យល់ព្រម និងធានាថាអ្នកមានសិទ្ធិ អំណាច និងសមត្ថភាពក្នុងការចុះកិច្ចព្រមព្រៀងនេះ និងអនុលោមតាមលក្ខខណ្ឌប្រើប្រាស់ទាំងអស់។

2.2 ការបង្កើតកិច្ចសន្យា

តាមរយៈការចុះឈ្មោះជាសមាជិក អ្នកចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទាក់ទងនឹងគេហទំព័រ ដែលអាចគិត ឬមិនគិតថ្លៃ។ អ្នកអាចអាប់គ្រេតលក្ខណៈពិសេសនៃសមាជិកភាពរបស់អ្នកបាន។ អ្នកនឹងត្រូវបានតម្រូវឲ្យជ្រើសរើសលក្ខណៈពិសេសជាក់លាក់ និងលក្ខខណ្ឌនៃកិច្ចសន្យារបស់អ្នក និងជ្រើសរើសវិធីបង់ប្រាក់។ តាមរយៈការចុចលើប៊ូតុង "ធ្វើការបង់ប្រាក់" នៅក្នុងជំហានចុងក្រោយនៃដំណើរការអាប់គ្រេត អ្នកចុះកិច្ចសន្យាចងភ្ជាប់ទាក់ទងនឹងជម្រើសអាប់គ្រេតដែលបានជ្រើសរើសក្នុងតម្លៃដែលបានផ្តល់ឲ្យ។

2.3 សមាជិកភាព

(a) អ្នកអាចក្លាយជាសមាជិករបស់សេវាកម្មដោយឥតគិតថ្លៃ។ សមាជិកភាពឥតគិតថ្លៃ នឹងអនុញ្ញាតឲ្យអ្នកចូលរួមក្នុងលក្ខណៈពិសេសមួយចំនួនដែលមានជាផ្នែកនៃសេវាកម្មប៉ុណ្ណោះ។ ដើម្បីចូលប្រើលក្ខណៈពិសេសបន្ថែម អ្នកត្រូវតែក្លាយជាអ្នកជាវបង់ថ្លៃរបស់សេវាកម្ម។ ដូច្នេះនេះដែរ ការប្រើប្រាស់លក្ខណៈពិសេសបន្ថែមទាំងនោះដោយអ្នក គឺមានលក្ខខណ្ឌបន្ទាប់ពីបង់ថ្លៃពាក់ព័ន្ធ។
(b) អ្នកទទួលស្គាល់ និងឯកភាពថា ដើម្បីការពារអ្នកប្រើរបស់គេហទំព័រនេះ អ្នកមិនអាចដាក់ពាក្យសុំ ឬក្លាយជាសមាជិកបានទេ ប្រសិនបើអ្នកជាទណ្ឌិតជាប់ពីបទល្មើសដែលអាចចោទប្រកាន់បាន ឬបទឧក្រិដ្ឋ។ តាមរយៈការដាក់ពាក្យសុំសមាជិកភាព អ្នកធានា និងបញ្ជាក់ដល់យើងថា អ្នកមិនមានជាប់ទោសពីបទល្មើសដែលអាចចោទប្រកាន់បាន ឬបទឧក្រិដ្ឋ ឬត្រូវបានតម្រូវឲ្យចុះឈ្មោះជាពិរុទ្ធជនផ្លូវភេទជាមួយអាជ្ញាធររដ្ឋាភិបាលណាមួយឡើយ។
(c) អ្នកទទួលស្គាល់ថា បច្ចុប្បន្ននេះក្រុមហ៊ុនមិនធ្វើការត្រួតពិនិត្យសាវតាជាទម្លាប់ ផ្ទៀងផ្ទាត់ព័ត៌មានដែលផ្តល់ឲ្យ ឬធ្វើការពិនិត្យមើលឧក្រិដ្ឋជនទៅលើអ្នកប្រើរបស់ខ្លួនឡើយ។ យើងសូមរក្សាសិទ្ធិធ្វើការស៊ើបអង្កេត និងពិនិត្យមើលសាវតាលើសមាជិកទាំងអស់ ដើម្បីបញ្ជាក់ថាអ្នកមិនបានរំលោភបំពានលើការធានា និងដើម្បីកំណត់ថាតើការបញ្ជាក់អ្វីខ្លះដែលមិនត្រឹមត្រូវ។ អ្នកយល់ព្រមអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការស៊ើបអង្កេតបែបនោះ ហើយក្រុមហ៊ុនរក្សាសិទ្ធិបដិសេធ និង/ឬបញ្ចប់សមាជិកភាពរបស់អ្នក បើសិនជាអ្នកបំពានការធានាណាមួយ ឬការបញ្ជាក់របស់អ្នកបង្ហាញថាមិនពិត។

2.4 គម្រោងជាវប្រចាំ និងតម្លៃ

គម្រោងជាវប្រចាំ និងតម្លៃរបស់វាគឺស្ថិតនៅលើទំព័រ "អាប់គ្រេតសមាជិកភាព"។ តម្លៃជាវប្រចាំទាំងនេះ អាចមានការផ្លាស់ប្តូរ ដែលការផ្លាស់ប្តូរផ្សេងៗនឹងត្រូវបានចុះផ្សាយលើទំព័ររបស់គេហទំព័រដែលបានរៀបរាប់ពីខាងដើម។ អ្នកទទួលស្គាល់ថា អាចមានភាពខុសគ្នាទាក់ទងនឹងតម្លៃជាវប្រចាំរវាងដែនយុត្តាធិការផ្សេងៗ ដោយភាពខុសគ្នានេះឆ្លុះបញ្ចាំងពីតម្លៃដែលអនុវត្តបានសម្រាប់ដែនយុត្តាធិការជាក់លាក់ និងលក្ខខណ្ឌអាជីវកម្មផ្សេងៗទៀតដែលទាក់ទងនឹងដែនយុត្តាធិការនោះ។

2.5 ការសាកល្បងឥតគិតថ្លៃ និងប្រូម៉ូសិនផ្សេងៗទៀត

ការសាកល្បងឥតគិតថ្លៃនានា ឬការប្រូម៉ូសិនផ្សេងទៀតផ្តល់ការចូលប្រើដោយសេរីទៅលើសេវាកម្មបង់ថ្លៃ ដែលត្រូវតែប្រើក្នុងរយៈពេលសាកល្បងដែលបានបញ្ជាក់។

2.6 ការបង់ប្រាក់

(a) ខណៈដែលសេវាកម្មមួយចំនួនអាចប្រើបានដោយឥតគិតថ្លៃ អ្នកទទួលស្គាល់ថា សេវាកម្មបង់ថ្លៃអាចប្រើបានសម្រាប់តែសមាជិកដែលមានការជាវប្រចាំដែលមានសុពលភាព ឬបន្ទាប់ពីបង់ថ្លៃប៉ុណ្ណោះ។ ការជាវប្រចាំនិងសេវាកម្មបង់ប្រាក់អាចទទួលបានក្នុងតម្លៃមួយ សម្រាប់រយៈពេលមួយ និងតាមវិធីបង់ប្រាក់ដែលបានបញ្ជាក់នៅលើទំព័រអាប់គ្រេតសមាជិកភាពឬទំព័រទិញដែលពាក់ព័ន្ធ។ តម្លៃត្រូវបានចែងជារូបិយវត្ថុដែលមានបង្ហាញនៅលើទំព័រអាប់គ្រេតសមាជិកភាព និងរាប់បញ្ចូលពន្ធដែលអនុវត្តទាំងអស់ លុះត្រាតែបានថ្លែងខុសពីនោះ។
(b) សមាជិកភាពរបស់អ្នក ឬសេវាកម្មបង់ប្រាក់នឹងត្រូវបានបន្តជាថ្មីដោយស្វ័យប្រវត្តិ។ អ្នកអាចបោះបង់ការបន្តជាថ្មីដោយស្វ័យប្រវត្តិបានគ្រប់ពេលវេលា។ បើអ្នកមិនបានបោះបង់ នោះការជាវប្រចាំនិងការទិញនឹងត្រូវបានបន្តជាថ្មីដោយស្វ័យប្រវត្តិសម្រាប់រយៈពេលដែលបានចែង។ អ្នកអាចបោះបង់ការបន្តជាថ្មីដោយស្វ័យប្រវត្តិបាន ដោយអនុវត្តតាមការណែនាំនៅក្នុងផ្នែកជំនួយរបស់គេហទំព័រ។
(c) នៅក្នុងករណីដែលយើងផ្តល់ភាពងាយស្រួលដែលគិតវិក្កយបត្រឡើងវិញសម្រាប់ការបង់ថ្លៃជាវប្រចាំដែលអនុវត្តសម្រាប់គម្រោងជាវប្រចាំដែលអ្នកជ្រើសរើស ឬសេវាកម្មបង់ប្រាក់ដែលអ្នកបានជ្រើសរើសយក អ្នកអនុញ្ញាតឲ្យក្រុមហ៊ុនគិតថ្លៃទាំងនោះលើមូលដ្ឋានសាឡើងវិញ (ក្នុងរយៈពេលដែលសមរម្យមួយ)។ ក្នុងករណីនោះ ក្រុមហ៊ុននឹងបញ្ឈប់ការគិតថ្លៃបន្ទាប់ពីទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សររបស់អ្នក ដែលបញ្ជាក់ថាការអនុញ្ញាតនោះត្រូវបានបញ្ចប់។ ការជូនដំណឹងបែបនោះមិនត្រូវប៉ះពាល់ដល់ការគិតថ្លៃដែលធ្វើឡើងមុនពេលដែលក្រុមហ៊ុនអាចធ្វើសកម្មភាពបានសមស្របឡើយ។ នៅគ្រប់ករណីទាំងអស់ អ្នកត្រូវតែផ្តល់ព័ត៌មានដែលទាន់សម័យ ពេញលេញ និងត្រឹមត្រូវដើម្បីអនុញ្ញាតឲ្យតម្លៃជាវប្រចាំត្រូវបានគិតថ្លៃត្រឹមត្រូវ ដែលព័ត៌មានទាំងនេះត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ។
(d) យើងអាចផ្លាស់ប្តូរតម្លៃសម្រាប់ការជាវប្រចាំឬសេវាកម្មបង់ប្រាក់របស់យើងបានគ្រប់ពេលវេលា។ អត្រាតម្លៃថ្មីមានប្រសិទ្ធភាព បើសិនជាអ្នកដាក់ពាក្យសុំការជាវប្រចាំថ្មី (មិនថាវាជាការជាវប្រចាំដំបូងរបស់អ្នកឬក៏អត់នោះទេ) ឬទិញសេវាកម្មបង់ប្រាក់ បន្ទាប់ពីយើងបានចុះផ្សាយព័ត៌មានលម្អិតអំពីតម្លៃថ្មីរបស់យើងនៅលើគេហទំព័រ។ ការបន្តជាថ្មីដោយស្វ័យប្រវត្តិនៃការជាវប្រចាំដែលមានស្រាប នឹងបន្តក្នុងតម្លៃចាស់ដដែល។
(e) ក្នុងករណីដែលមានសកម្មភាពបង់ប្រាក់គួរឲ្យសង្ស័យ យើងរក្សាសិទ្ធិក្នុងការផ្អាកការបង់ប្រាក់តាមរយៈកាតឥណទានរបស់អ្នកជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍និង/ឬទាក់ទងអ្នក ធនាគាររបស់អ្នក ឬភាគីទីបីដែលពាក់ព័ន្ធផ្សេងៗដើម្បីរាយការណ៍ពីសកម្មភាពខុសប្រក្រតីទាំងនោះ និង/ឬទទួលព័ត៌មានបន្ថែម។

2.7 លក្ខខណ្ឌប្រើប្រាស់នៃសេវាកម្មបង់ប្រាក់

នៅពេលប្រើប្រាស់សេវាកម្មបង់ប្រាក់របស់ភាគីទីបី អ្នកត្រូវតែទទួលយក និងគោរពតាមលក្ខខណ្ឌប្រើប្រាស់របស់សេវាកម្មបង់ប្រាក់ទាំងនោះ។

2.8 លក្ខខណ្ឌរបស់សមាជិកភាពហ្គោល ប្លាទីនីម និងដាយមិន និង Coins

សូមជ្រាបថាអ្នកជាវបង់ថ្លៃ ត្រូវបានបែងចែកជាសមាជិកហ្គោល ប្លាទីនីម និងដាយមិន។ មានតែអ្នកប្រើប្រភេទប្លាទីនីម និងដាយមិនប៉ុណ្ណោះទើបអាចចូលប្រើការផ្សំផ្គុំលំដាប់ខ្ពស់ បកប្រែសារ និងបង្កើនទំហំទ្វេរដងក្នុងលទ្ធផលនៃការស្វែងរក ហើយក៏ទទួលបាន Coins ដោយឥតគិតថ្លៃផងដែរ។ មានតែអ្នកប្រើប្រភេទដាយមិនប៉ុណ្ណោះ ទើបអាចចូលប្រើការកំណត់អាទិភាពសារ ការគាំទ្រអាទិភាព និងរំលេចប្រវត្តិរូបរបស់ពួកគេនៅក្នុងលទ្ធផលនៃការស្វែងរក។

Coins ត្រូវបានប្រើដើម្បីទូទាត់ថ្លៃសេវា ដូចជាការផ្ញើអំណោយនិម្មិត។ Coins ដែលមិនប្រើផុតកំណត់ 365 ថ្ងៃបន្ទាប់ពីថ្ងៃទិញ។

2.9 សន្តិសុខពាក្យសម្ងាត់

ជាផ្នែកមួយនៃដំណើរការចុះឈ្មោះសមាជិក អ្នកនឹងត្រូវបានតម្រូវឲ្យជ្រើសរើសពាក្យសម្ងាត់មួយ។ អ្នកទទួលខុសត្រូវលើការជ្រើសរើសពាក្យសម្ងាត់ ដែលមិនងាយទាយដឹង និងលើការរក្សាពាក្យសម្ងាត់របស់អ្នកឲ្យមានសុវត្ថិភាព និងយល់ព្រមថាមិនផ្ទេរ ឬលក់ការចូលប្រើរបស់អ្នកមកលើគេហទំព័រទៅឲ្យភាគីទីបីណាមួយ។ បើអ្នកមានហេតុផលដែលត្រូវជឿថា គណនីរបស់អ្នកលែងមានសុវត្ថិភាពទៀតហើយ អ្នកត្រូវតែជូនដំណឹងយើងខ្ញុំភ្លាមៗ ហើយអ្នកត្រូវតែផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកដោយធ្វើបច្ចុប្បន្នភាពព័ត៌មានគណនីរបស់អ្នកភ្លាមៗ។

2.10 ការផ្ទៀងផ្ទាត់អត្តសញ្ញាណ

ជារឿយៗ យើងអាចស្នើសុំទម្រង់ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីផ្ទៀងផ្ទាត់៖

(a) អត្តសញ្ញាណរបស់អ្នក
(b) ព័ត៌មានដែលអ្នកបានផ្តល់ឲ្យ
(c) ព័ត៌មានអំពីការបង់ប្រាក់ ឬវិក្កយបត្ររបស់អ្នក និង/ឬ
(d) ការគោរពតាមរបស់អ្នកចំពោះលក្ខខណ្ឌប្រើប្រាស់របស់យើង។

3. សេវាកម្ម

សេវាកម្ម គឺជាសេវាកម្មព័ត៌មានអ៊ីនធឺណិតមួយ ដែលសម្រួលដល់ការទំនាក់ទំនងរវាងសមាជិកដែលអាច ឬមិនអាចនឹងកំពុងស្វែងរក្សាមិត្តភាព ឬទំនាក់ទំនង។ វាមិនមែនជាសេវាកម្មឈ្មួញកណ្តាលអាពាហ៍ពិពាហ៍ សេវាកម្មកុម្ម៉ង់កូនក្រមុំតាមសំបុត្រ ឬសេវាកម្មផ្សំផ្គុំឡើយ។ ក្រុមហ៊ុនគ្មានកាតព្វកិច្ចត្រូវរៀបចំសមាជិកផ្សេងទៀតសម្រាប់អ្នកឡើយ។

4. ការប្រើប្រាស់សេវាកម្ម

4.1 ហានិភ័យផ្ទាល់ខ្លួន

អ្នកទទួលស្គាល់ថា ការប្រើប្រាស់សេវាកម្ម និងគេហទំព័រដោយអ្នក គឺជាហានិភ័យផ្ទាល់របស់អ្នកទាំងស្រុង។

4.2 ព័ត៌មានត្រឹមត្រូវ

អ្នកបង្ហាញ ធានា និងឯកភាពថា ព័ត៌មាននិងរូបថតដែលអ្នកផ្តល់ឲ្យសេវាកម្ម គេហទំព័រ និងក្រុមហ៊ុន គឺត្រឹមត្រូវគ្រប់ផ្នែកទាំងអស់ មិនបំពានលើកិច្ចព្រមព្រៀងនេះ និងមិនប៉ះពាល់ដល់បុគ្គលដទៃក្នុងរូបភាពណាមួយឡើយ។

ដោយមិនមានការដាក់កម្រិតខាងលើ អ្នកមិនត្រូវបញ្ជូន ឬចុះផ្សាយលើគេហទំព័ររបស់យើងនូវរូបភាពផ្សេងៗដែលមានផ្ទុក៖

រូបភាពរបស់បុគ្គលដទៃក្រៅពីអ្នក
ភាពអាក្រាត
រូបភាពរបស់វត្ថុផ្សេងទៀត ដែលមិនមានអ្នកនៅក្នុងនោះ
តុក្កតា ឬរូបគំនូរ (ទោះបីជារបស់អ្នកក៏ដោយ)។

4.3 ព័ត៌មានមិនសម្ងាត់

អ្នកឯកភាពថា ឯកសារឬព័ត៌មានទាំងឡាយដែលបានផ្តល់ឲ្យដោយអ្នក រួមទាំងទិន្នន័យផ្ទាល់ខ្លួន (ដូចបានកំណត់និយមន័យនៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង ដែលអាចរាប់បញ្ចូលឈ្មោះពេញរបស់អ្នក អាសយដ្ឋានប្រៃសណីយ៍ លេខទូរសព្ទ ។ល។) នឹងត្រូវបានចាត់ទុកថាមិនសម្ងាត់ និងមិនមែនកម្មសិទ្ធិ ហើយយើងអាចប្រើប្រាស់ឯកសារ ឬព័ត៌មានទាំងនោះដោយមិនមានការរឹតបន្តឹង ក្នុងករណីដែលកម្រិតនៃការប្រើប្រាស់ដែលទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អនុលោមតាមលក្ខខណ្ឌនៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង និងច្បាប់ជាធរមានផ្សេងៗ។ ជាពិសេស អ្នកយល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់ឯកសារ ឬព័ត៌មានបែបនោះ (រួមទាំងព័ត៌មានប្រវត្តិរូបទាំងឡាយ រូបថត ការថតវីដេអូ ឬសំឡេង) ដើម្បីចម្លងប្រវត្តិរូបរបស់អ្នកទៅកាន់គេហទំព័រណាត់ជួបដែលទាក់ទងផ្សេងទៀតដែលជាកម្មសិទ្ធិ និងប្រតិបត្តិការដោយក្រុមហ៊ុន ឬដែលចូលជាសមាជិករបស់ Dating Group។ អ្នកទទួលស្គាល់ថា ឯកសារ ឬព័ត៌មានទាំងឡាយដែលបានផ្តល់ដោយអ្នក នឹងអាចប្រើប្រាស់ដោយសមាជិក ឬអ្នកប្រើផ្សេងទៀតរបស់គេហទំព័រដើម្បីអាន។

4.4 ព័ត៌មានអាចប្រើបាននៅបរទេស

(a) ព័ត៌មានប្រវត្តិរូបទាំងឡាយណាដែលអ្នកបានផ្តល់ឲ្យយើង នឹងអាចមើលឃើញជាសាធារណៈនៅលើប្រវត្តិរូបរបស់អ្នក ដោយមិនគិតពីទីតាំងរបស់អ្នកមើលឡើយ។ តាមរយៈការបង្កើតប្រវត្តិរូប អ្នកទទួលស្គាល់ថាអ្នកទទួលនៅបរទេសនឹងអាចមើលប្រវត្តិរូបរបស់អ្នកបាន។
(b) ក្រុមហ៊ុនប្រើប្រាស់ម៉ាស៊ីនមេជាសកលដើម្បីរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលអាចស្ថិតនៅក្នុងប្រទេសក្រៅពីប្រទេសតាំងទីលំនៅរបស់អ្នក។
(c) ក្រុមហ៊ុនប្រើប្រាស់អ្នកម៉ៅការជាសកល ដែលអាចស្ថិតនៅក្នុងប្រទេសក្រៅពីប្រទេសតាំងទីលំនៅរបស់អ្នក ដើម្បីធ្វើការត្រួតពិនិត្យសាវតា និងប្រវត្តិព្រហ្មទណ្ឌទៅលើបុគ្គល។
(d) ដើម្បីផ្តល់ការគាំទ្រអតិថិជន បំពេញមុខងារការិយាល័យផ្នែកខាងក្រោយ បំពេញកិច្ចការទប់ស្កាត់ការគៃបន្លំ ឬផ្តល់សេវាកម្មដល់អ្នក យើងអាចចាំបាច់ត្រូវអនុញ្ញាតឲ្យបុគ្គលិក ឬក្រុមហ៊ុនផ្គត់ផ្គង់របស់យើង (ដែលអាចស្ថិតនៅ ឬដែលធនធានរបស់គេអាចស្ថិតនៅក្រៅពីប្រទេសតាំងទីលំនៅរបស់អ្នក) ចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

(e) អ្នកយល់ព្រមយ៉ាងច្បាស់ក្នុងការផ្ទេរ និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនចំពោះសមាជិករបស់យើង បុគ្គលិក សមាជិករបស់ Dating Group (ដែល Cupid Media ចូលជាសមាជិក) និងភាគីទីបី ដូចមានចែងនៅក្នុងមាត្រា 4.4(a) ដល់ 4.4(d) នៃលក្ខខណ្ឌទាំងនេះ និងនៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង ដែលសមាជិក បុគ្គល និងភាគីទីបីទាំងនោះស្ថិតនៅក្នុងប្រទេសក្រៅពីប្រទេសតាំងទីលំនៅរបស់អ្នក ដោយដឹងយ៉ាងពេញលេញអំពីហានិភ័យដែលអាចទាក់ទងនឹងការផ្ទេរ និងការរក្សាទុកបែបនោះ ជាពិសេសនៅពេលដែលប្រទេសទាំងនោះមិនមានកម្រិតការពារដូចគ្នា ឬស្រដៀងគ្នានឹងកម្រិតការពារនៅក្នុងប្រទេសតាំងទីលំនៅរបស់អ្នក។ ការផ្ទេរទាំងអស់ នឹងត្រូវបានសម្របសម្រួលដោយ Cupid Media ដោយយោងទៅតាមលក្ខខណ្ឌនៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង។ អ្នកមានសិទ្ធិដកហូតការយល់ព្រមរបស់អ្នក ឬបដិសេធការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់់អ្នកនៅគ្រប់ពេលវេលា ដោយយោងតាមនីតិវិធីដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង។

4.5 ការរក្សាសិទ្ធិដែលបានកំណត់

អ្នកឯកភាពថា ការរក្សាសិទ្ធិទាំងអស់ដែលមាននៅក្នុងឯកសារ ឬព័ត៌មានណាមួយដែលអ្នកបានផ្តល់ឲ្យក្រុមហ៊ុន ត្រូវបានកំណត់ឲ្យក្រុមហ៊ុនដើម្បីប្រើប្រាស់នៅក្នុងដែនវិសាលភាពនៃលក្ខខណ្ឌប្រើប្រាស់ទាំងនេះ។ អ្នកនឹងមិនចុះផ្សាយ បញ្ជូន ឬផ្តល់ឯកសារ ឬព័ត៌មានណាមួយដែលការរក្សាសិទ្ធិគឺជាកម្មសិទ្ធិរបស់បុគ្គល ឬអង្គភាពផ្សេងឡើយ ហើយអ្នកធានាថាឯកសារ និងព័ត៌មានទាំងអស់ដែលបានផ្តល់ឲ្យ គឺជាស្នាដៃដើមរបស់អ្នក និងមិនមែនយកពីភាគីទីបីណាមួយឡើយ។

4.6 ការចូលប្រើស្របច្បាប់

អ្នកត្រូវតែធានាថា ការចូលប្រើគេហទំព័រដោយអ្នក និងការប្រើប្រាស់សេវាកម្ម គឺមិនមែនខុសច្បាប់ ឬហាមឃាត់តាមច្បាប់ ដែលអនុវត្តទៅលើអ្នកឡើយ។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះនីត្យានុកូលភាពនៃសកម្មភាពរបស់អ្នកតាមច្បាប់ជាធរមានទាំងអស់។

4.7 ការប៉ះពាល់នឹងមេរោគ

អ្នកត្រូវតែមានការប្រុងប្រយ័ត្នជាមុនដោយខ្លួនឯង ដើម្បីធានាថាដំណើរការដែលអ្នកប្រើដើម្បីចូលប្រើគេហទំព័រ មិនបណ្តាលឲ្យអ្នករងហានិភ័យពីមេរោគ កូដកុំព្យូទ័រព្យាបាទ ឬការជ្រៀតជ្រែកក្នុងរូបភាពផ្សេងៗទៀត ដែលអាចធ្វើឲ្យខូចប្រព័ន្ធកុំព្យូទ័ររបស់អ្នក។ ដើម្បីចៀសវាងការសង្ស័យ យើងមិនទទួលខុសត្រូវលើការជ្រៀតជ្រែក ឬការខូចខាតណាមួយទៅលើប្រព័ន្ធកុំព្យូទ័ររបស់អ្នកដែលកើតឡើងទាក់ទងនឹងការប្រើប្រាស់សេវាកម្មដោយអ្នក គេហទំព័រ ឬគេហទំព័រដែលបានភ្ជាប់ណាមួយឡើយ។

4.8 ខ្លឹមសាររបស់ប្រវត្តិរូប

(a) អ្នកទទួលខុសត្រូវតែម្នាក់ឯងចំពោះខ្លឹមសារនៃប្រវត្តិរូបរបស់អ្នក សារ វីដេអូនិងការថតសំឡេង និងឯកសារផ្សេងៗទៀតដែលអ្នកអាចផ្ទុកឡើងទៅក្នុងសេវាកម្ម ឬបញ្ជូនទៅសមាជិកផ្សេងទៀតរបស់សេវាកម្ម។
(b) អ្នកឯកភាពថា អ្នកនឹងមិនផ្ទុកឡើង ឬចុះផ្សាយលើប្រវត្តិរូបរបស់អ្នក ឬគេហទំព័រនូវខ្លឹមសារដែល៖

(i) រំលោភបំពាន អាសគ្រាម ប្រមាថ ធ្វើឲ្យប៉ះពាល់ មាននិន្នាការផ្លូវភេទ គំរាមកំហែង បៀតបៀន ធ្វើឲ្យប៉ះពាល់ពូជសាសន៍ មិនសមរម្យ ឬមិនសមស្របដូចបានកំណត់ទៅតាមការសម្រេចចិត្តរបស់យើង ឬ
(ii) ពណ៌នា រៀបរាប់ កំណត់អត្តសញ្ញាណ ឬប្រាប់ឲ្យដឹងពីបុគ្គលណាម្នាក់ផ្សេងពីអ្នក។

4.9 ការទាក់ទងជាមួយសមាជិក

អ្នកទទួលខុសត្រូវទាំងស្រុងចំពោះការទាក់ទងរបស់អ្នកជាមួយសមាជិកផ្សេងទៀតរបស់សេវាកម្ម។

4.10 កិច្ចព្រមព្រៀងអវិជ្ជមាន

អ្នកបង្ហាញ ធានា និងព្រមព្រៀងថា៖

(a) អ្នកនឹងមិនបញ្ចេញព័ត៌មានណាមួយដែលផ្តល់ឲ្យអ្នកតាមរយៈសេវាកម្មទៅកាន់នរណាម្នាក់ដោយគ្មានការអនុញ្ញាតជាមុនពីបុគ្គលដែលបានផ្តល់វាឲ្យអ្នកឡើយ
(b) អ្នកនឹងមិនប្រើសេវាកម្មដើម្បីធ្វើសកម្មភាពបៀតបៀន ឬវាយប្រហារក្នុងរូបភាពណាមួយ ដែលមានដូចជាការចែកចាយឯកសារឬខ្លឹមសារដែលអាសអាភាស និង/ឬវាយប្រហារលើជាតិសាសន៍ រំលោភបំពាន គំរាមកំហែង ថោកទាប អាសគ្រាម បៀតបៀន មួលបង្កាច់ បង្ខូច បរិហារកេរិ៍ ឬខ្លឹមសារដែលទាស់ចិត្តទាស់ភ្នែកគ្រប់ប្រភេទ ឬខ្លឹមសារដែលខុសច្បាប់ ឬខ្លឹមសារដែលល្មើស ឬរំលោភបំពានលើសិទ្ធិរបស់ភាគីផ្សេងទៀត (ដូចជាកម្មសិទ្ធិបញ្ហា និងសិទ្ធិស្តីពីឯកជនភាពជាដើម)
(c) អ្នកនឹងមិនប្រើសេវាកម្មដើម្បីធ្វើសកម្មភាពផ្លូវភេទជាក្រុម ឬធ្វើការទាក់ទងក្នុងគោលបំណងរួមរក្សក្រៅពីប្តីប្រពន្ធខ្លួន ឬសាហាយស្មន់ ឬស្នើសុំ ឬចូលរួមក្នុងអំពើពេស្យា ឬសកម្មភាពផ្សេងៗទៀតដែលអាចខុសច្បាស់នៅក្នុងប្រទេសតាំងទីលំនៅរបស់អ្នកឡើយ
(d) អ្នកនឹងមិនបន្លំខ្លួនជាបុគ្គលណាម្នាក់ ឬបង្ហាញខុសនូវអាយុ ឬស្ថានភាពអាពាហ៍ពិពាហ៍ ឬព័ត៌មានទីកន្លែងនៅក្នុងប្រវត្តិរូបរបស់អ្នកដែលមិនពិត ឬនាំឲ្យយល់ខុសក្នុងរូបភាពណាមួយឡើយ
(e) អ្នកនឹងមិនប្រមូលផល ឬប្រមូលអាសយដ្ឋានអ៊ីមែល ឬព័ត៌មានទំនាក់ទំនងផ្សេងទៀតរបស់អ្នកប្រើដទៃទៀតពីសេវាកម្មតាមមធ្យោបាយអេឡិចត្រូនិក ឬមធ្យោបាយផ្សេងទៀត ឬប្រើសេវាកម្មដើម្បីបញ្ជូន "សារឥតបានការ" សំបុត្រជាខ្សែរ សារឥតប្រយោជន៍ ឬធ្វើសកម្មភាពចែកចាយអ៊ីមែលច្រើនដោយឯកឯងឡើយ
(f) អ្នកនឹងមិនប្រើសេវាកម្ម ឬគេហទំព័រសម្រាប់គោលបំណងអាជីវកម្មដែលមិនបានអនុញ្ញាតណាមួយឡើយ
(g) អ្នកនឹងមិនស្នើសុំ ឬប៉ុនប៉ងស្នើសុំប្រាក់ ព័ត៌មានលម្អិតគណនី ឬកាតឥណទាន ឬព័ត៌មានហិរញ្ញវត្ថុសម្ងាត់ពីសមាជិកណាមួយ ឬអ្នកប្រើដទៃទៀតរបស់សេវាកម្ម ឬគេហទំព័រឡើយ
(h) អ្នកនឹងមិនផ្ញើប្រាក់ ឬផ្តល់ព័ត៌មានហិរញ្ញវត្ថុដល់បុគ្គលណាម្នាក់ ដែលអ្នកបានទំនាក់ទំនងជាមួយ ឬបានជួបតាមរយៈគេហទំព័រឡើយ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខាតបង់ (ហិរញ្ញវត្ថុ ឬខុសពីនេះ) ដែលអ្នករងគ្រោះដោយសារអាកប្បកិរិយានេះឡើយ។ អ្នកយល់ព្រមរាយការណ៍នរណាម្នាក់ដែលប៉ុនប៉ងសុំប្រាក់ ឬទទួលព័ត៌មានហិរញ្ញវត្ថុតាមរយៈសេវាបម្រើអតិថិជន ឬដោយប្រើមុខងារ "រាយការណ៍ការបំពាន" នៅលើប្រវត្តិរូបរបស់សមាជិក
(i) អ្នកនឹងមិនសុំ ឬប៉ុនប៉ងសុំពាក្យសម្ងាត់ពីសមាជិកផ្សេងទៀត

(j) អ្នកនឹងមិនប្រើសេវាកម្មដើម្បីចែកចាយ ផ្សព្វផ្សាយ ឬចុះផ្សាយឯកសារណាមួយដែលមានផ្ទុកការរៃអង្គាសប្រាក់ ការផ្សាយពាណិជ្ជកម្ម ឬការរៃអង្គាសទំនិញ ឬសេវាកម្មឡើយ
(k) អ្នកនឹងមិនបៀតបៀនអ្នកដទៃ ដោយបន្តប៉ុនប៉ងទាក់ទងជាមួយនរណាម្នាក់ ដែលបានស្នើឲ្យអ្នកបញ្ឈប់ការទាក់ទងយ៉ាងច្បាស់
(l) អ្នកនឹងមិនចុះផ្សាយ ឬបញ្ជូនឯកសារដែលមានផ្ទុកមេរោគ ឬកូដកុំព្យូទ័រផ្សេងទៀត ឯកសារឬកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីដាក់កម្រិត ឬបំផ្លាញមុខងាររបស់សូហ្វវែរ ឬហាដវែរកុំព្យូទ័រឡើយ
(m) អ្នកនឹងមិនចុះផ្សាយ ឬបញ្ជូនក្នុងទម្រង់ណាមួយដែលព័ត៌មានទំនាក់ទំនងផ្សេងៗ ដូចជាអាសយដ្ឋានអ៊ីមែល លេខទូរសព្ទ អាសយដ្ឋានប្រៃសណីយ៍, ID កម្មវិធីផ្ញើសារបន្ទាន់, ឈ្មោះអ្នកប្រើ Facebook, URLs ឬឈ្មោះពេញតាមរយៈព័ត៌មានដែលបានចុះផ្សាយជាសាធារណៈរបស់អ្នកឡើយ
(n) អ្នកនឹងមិនប្រើបត់មិនមែនមនុស្ស ឬស្វ័យប្រវត្តិដើម្បីចូលក្នុងសេវាកម្មឡើយ
(o) នៅពេលនិយាយជាមួយបុគ្គលសេវាបម្រើអតិថិជនរបស់យើងតាមទូរសព្ទ ឬការទាក់ទងជាមួយពួកគេតាមមធ្យោបាយផ្សេងទៀត អ្នកមិនត្រូវរំលោភបំពាន អាសគ្រាម ប្រមាថ វាយប្រហារ មាននិន្នាការផ្លូវភេទ គំរាមកំហែង បៀតបៀន ឬវាយប្រហារពូជសាសន៍ឡើយ ("អាកប្បកិរិយាវាយប្រហារ")។ អ្នកឯកភាពថា បើសិនជាអ្នកបញ្ចេញអាកប្បកិរិយាវាយប្រហារ ដែលនឹងត្រូវសម្រេចតាមការសម្រេចរបស់យើង យើងនឹងមានសិទ្ធិបញ្ចប់សមាជិកភាពរបស់អ្នក ហើយអ្នកនឹងមិនមានសិទ្ធិទទួលប្រាក់សងវិញសម្រាប់ការបង់ប្រាក់លើការជាវប្រចាំណាមួយដែលយើងបានទទួលពីអ្នកឡើយ
(p) អ្នកមានអាយុលើស 18 ឆ្នាំ។ សមាជិកទាំងអស់នៃគេហទំព័ររបស់យើងត្រូវបានតម្រូវឲ្យមានអាយុលើស 18 ឆ្នាំ។ ក្រុមហ៊ុនរបស់យើងមិនមានការអត់ធ្មត់ចំពោះការប៉ុនប៉ងណាមួយដោយសមាជិកណាម្នាក់ក្នុងការចូលរួមក្នុងការរួមភេទតាមអ៊ីនធឺណិតក្នុងទម្រង់ណាមួយ ការទំនាក់ទំនងផ្លូវភេទ ឬការទាក់ទងផ្លូវភេទជាមួយបុគ្គលណាម្នាក់ដែលមិនគ្រប់អាយុឡើយ។ បន្ទាប់ពីទទួលបានការជូនដំណឹងអំពីការទំនាក់ទំនងខុសច្បាប់ ឬមិនសមស្របជាមួយអនីតជន យើងអាចរាយការណ៍ព័ត៌មានលម្អិតទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ដែលសមស្រប។

4.11 ការជូនដំណឹងអំពីការរំលោភសិទ្ធិអ្នកនិពន្ធ

(a) ក្រុមហ៊ុនគោរពកម្មសិទ្ធិបញ្ញារបស់អ្នក។ បើសិនជាអ្នកជួបខ្លឹមសារដែលបានបង្ហាញនៅលើគេហទំព័រ ដែលអ្នកសង្ស័យថាជារបស់អ្នក ឬភាគីទីបី ហើយខ្លឹមសារនោះកំពុងត្រូវបានបង្ហាញក្នុងទម្រង់មួយដែលរំលោភបំពាន ឬមើលទៅដូចជារំលោភបំពានសិទ្ធិអ្នកនិពន្ធ ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតរបស់អ្នក ឬកម្មសិទ្ធិបញ្ញាដែលជារបស់ភាគីទីបី អ្នកអាចធ្វើការជូនដំណឹង ដោយផ្តល់ព័ត៌មានដូចខាងក្រោមមកកាន់ក្រុមហ៊ុន៖

(i) ព័ត៌មានលម្អិតទំនាក់ទំនងរបស់អ្នក – ដូចជាអាសយដ្ឋាន លេខទូរសព្ទ និងអាសយដ្ឋានអ៊ីមែល
(ii) ហត្ថលេខាអេឡិចត្រូនិក ឬពិតរបស់បុគ្គលដែលបានអនុញ្ញាតឲ្យធ្វើសកម្មភាពតាំងនាមឲ្យម្ចាស់សិទ្ធិអ្នកនិពន្ធ ឬផលប្រយោជន៍កម្មសិទ្ធិបញ្ញាផ្សេងទៀត
(iii) ការពណ៌នាអំពីកិច្ចការ ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតដែលបាន ឬត្រូវបានសង្ស័យថាបានរំលោភបំពាន
(iv) ឈ្មោះគេហទំព័រដែលឯកសាររំលោភបំពានដែលបានសង្ស័យស្ថិតនៅលើ
(v) ការពណ៌នាអំពីកន្លែងដែលឯកសារដែលបានសង្ស័យថារំលោភបំពានស្ថិតនៅលើគេហទំព័រ
(vi) សេចក្តីថ្លែងការណ៍ពីអ្នកដែល៖
(A) គូសបញ្ជាក់ពីជំនឿស្មោះត្រង់របស់អ្នក ដែលការប្រើប្រាស់ដែលមានជម្លោះមិនត្រូវបានអនុញ្ញាតដោយម្ចាស់សិទ្ធិអ្នកនិពន្ធ ភ្នាក់ងារ ឬច្បាប់
(B) ត្រូវបានធ្វើឡើងក្រោមពាក្យសម្បថថា ព័ត៌មានដែលបានផ្តល់ឲ្យនៅក្នុងការជូនដំណឹងរបស់អ្នកគឺត្រឹមត្រូវ និងត្រូវបានផ្តល់ដោយក្តីស្មោះត្រង់ និងថាអ្នកគឺជាម្ចាស់សិទ្ធិអ្នកនិពន្ធ ឬម្ចាស់កម្មសិទ្ធិបញ្ញា ឬត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពតាំងនាមឲ្យម្ចាស់សិទ្ធិអ្នកនិពន្ធ ឬម្ចាស់កម្មសិទ្ធិបញ្ញា។

ការជូនដំណឹងអាចត្រូវបានផ្ញើទៅ៖
AsianDating.com, PO Box 9304, Gold Coast MC, QLD 9726, Australia
អ៊ីមែល៖ copyright@AsianDating.com

4.12 ការប្រើប្រាស់រូបភាព

បន្ថែមលើខនៃមាត្រា 4.5 តាមរយៈការផ្តល់រូបថត ឯកសារ ព័ត៌មាន ឬខ្លឹមសារទាំងឡាយមកកាន់ក្រុមហ៊ុន អ្នកទទួលស្គាល់ និងឯកភាពថាក្រុមហ៊ុនអាច៖

(a) ផលិតឡើងវិញ ប្រើប្រាស់ ចម្លង សម្តែង បង្ហាញ ចែកចាយ និងកេងប្រវ័ញ្ចលើឯកសារ ព័ត៌មាន ឬខ្លឹមសារ
(b) រៀបចំកិច្ចការស្រដៀង ឬរួមបញ្ចូលទៅក្នុងកិច្ចការ និងមេឌៀផ្សេងទៀត ដូចជាឯកសារ ព័ត៌មាន និងខ្លឹមសារ និង
(c) ចេញអាជ្ញាប័ណ្ណឲ្យអ្នកដទៃនូវសិទ្ធិដូចគ្នា ដែលបានផ្តល់ឲ្យក្រុមហ៊ុននៅក្នុងមាត្រា 4.12(a) និង 4.12(b) ខាងលើ ហើយអ្នកយល់ព្រមចំពោះការប្រើប្រាស់បែបនេះទាំងអស់ ដោយរាប់បញ្ចូលទាំងការប្រើប្រាស់ក្នុងគោលបំណងផ្សព្វផ្សាយ ឬពាណិជ្ជកម្ម។ អ្នកក៏ធានាថា អ្នកមានអំណាចក្នុងការផ្តល់ការយល់ព្រមដែលបានយោងនៅក្នុងមាត្រានេះ។

4.13 អាពាហ៍ពិពាហ៍ជាមួយកូនក្រមុំដែលកុម្ម៉ង់តាមសំបុត្រ

គេហទំព័រនេះមិនមាន និងមិនត្រូវបានប្រើប្រាស់ក្នុងរូបភាពណាមួយដើម្បីជួយ ផ្គត់ផ្គង់ ផ្សព្វផ្សាយ ឬផ្តល់សេវាកម្មផ្សំផ្គុំអាពាហ៍ពិពាហ៍ជាមួយ "កូនក្រមុំកុម្ម៉ង់តាមសំបុត្រ" ដល់អ្នកប្រើរបស់ខ្លួនឡើយ។ អ្នកទទួលស្គាល់ថា នៅក្នុងដែនយុត្តាធិការដែលអ្នករស់នៅអាចហាមឃាត់ការផ្សាយពាណិជ្ជកម្មអំពីសេវាកម្មផ្សំផ្គុំអាពាហ៍ពិពាហ៍ ឬការស្នើឲ្យនរណាម្នាក់ចូលរួមចំណែកក្នុងអាពាហ៍ពិពាហ៍។

បើសិនជាអ្នករស់នៅក្នុងប្រទេសហ្វីលីពីន បេឡារុស ឬដែនយុត្តាធិការទាំងនោះដែលហាមឃាត់សេវាកម្មផ្សំផ្គុំអាពាហ៍ពិពាហ៍ដល់ប្រជាជនរបស់ខ្លួន អ្នកធានា បង្ហាញ និងឯកភាពថា អ្នកនឹងមិនប្រើសេវាកម្ម ឬគេហទំព័រក្នុងគោលបំណងណាមួយដែលល្មើសច្បាប់ដែលហាមឃាត់ការផ្សំផ្គុំអាពាហ៍ពិពាហ៍ឡើយ។ អ្នកទទួលស្គាល់ និងឯកភាពថា វាគឺជាទំនួលខុសត្រូវរបស់អ្នកទាំងស្រុង ក្នុងការធានាថា អ្នកមិនល្មើសលើការហាមឃាត់ណាមួយស្តីពីការផ្សំផ្គុំអាពាហ៍ពិពាហ៍ និងទទួលស្គាល់និងឯកភាពបន្ថែមទៀតថា សំណងដែលមាននៅក្នុងមាត្រា 17 នឹងអនុវត្តទៅលើការបំពានរបស់អ្នកទៅលើច្បាប់ណាមួយដែលហាមឃាត់ការផ្សំផ្គុំអាពាហ៍ពិពាហ៍។

4.14 ការរឹតបន្តឹងតាមដែនដី

សេវាកម្មរបស់គេហទំព័រ និង/ឬកម្មវិធីឧបករណ៍ចល័តមិនអាចប្រើប្រាស់
(i)ដោយពលរដ្ឋប្រទេសគុយបា អ៊ីរ៉ាក់ លីប៊ី កូរ៉េខាងជើង អ៊ីរ៉ង់ ស៊ីរី សាធារណរដ្ឋបេឡារុស សហព័ន្ធរុស្ស៊ី ដែនដីកាន់កាប់ដោយសហព័ន្ធរុស្ស៊ី ឬបណ្ដាប្រទេសផ្សេងទៀតណាមួយដែលសហរដ្ឋអាមេរិក និង/ឬសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើទំនិញ ឬ
(ii)ដោយជនណាម្នាក់ដែលមានរាយឈ្មោះនៅលើបញ្ជីជនជាតិដែលបានចាត់តាំងពិសេស (Specially Designated Nationals) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ឬនៅលើបទបញ្ជាហាមឃាត់ការដឹកជញ្ជូនទំនិញចូល (Table of Deny Orders) របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
តាមរយៈការប្រើប្រាស់សេវាកម្មរបស់គេហទំព័រនេះ ឬកម្មវិធីឧបករណ៍ចល័ត អ្នកបង្ហាញ និងធានាថាអ្នកមិនស្ថិតនៅក្នុង ស្ថិតក្រោមការគ្រប់គ្រង ឬជាជនជាតិ ឬពលរដ្ឋរបស់ប្រទេសទាំងនោះណាមួយ ឬនៅលើបញ្ជីខាងលើណាមួយនោះឡើយ។

5. ព័ត៌មាន

5.1 ការតាមដានព័ត៌មាន

យើងរក្សាសិទ្ធិតាមដានប្រវត្តិរូប សារ ការជជែក សារបន្ទាន់ វីដេអូ និងការថតសំឡេងទាំងអស់ ដើម្បីធានាថាពួកគេគោរពតាមសេចក្តីតម្រូវនៃលក្ខខណ្ឌប្រើប្រាស់ទាំងនេះ។ ដើម្បីធានាថា យើងផ្តល់សេវាកម្មកម្រិតខ្ពស់បំផុត និងបរិយាកាសអនឡាញដែលមានសុវត្ថិភាពបំផុតដល់អតិថិជនរបស់យើង យើងបានទាក់ទងជាមួយភាគីទីបីមួយឬច្រើន ដើម្បីផ្តល់មុខងារសន្តិសុខអនឡាញសម្រាប់អតិថិជនរបស់យើង។ ការផ្តល់សន្តិសុខនេះ តម្រូវឲ្យមានការប្រមូលទិន្នន័យមិនផ្ទាល់ខ្លួនមួយចំនួនពីកុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀតរបស់អ្នកដែលអ្នកប្រើដើម្បីភ្ជាប់មកគេហទំព័ររបស់យើង។ អ្នកទទួលស្គាល់យ៉ាងច្បាស់ និងយល់ស្របតាមការប្រមូលរបស់យើង មិនថាដោយផ្ទាល់ ឬដោយអ្នកផ្តល់សេវាសន្តិសុខភាគីទីបីទៅលើទិន្នន័យមិនផ្ទាល់ខ្លួនជាក់លាក់ ដែលត្រូវប្រើក្នុងគោលបំណងតែមួយគត់គឺធានាបាននូវបរិយាកាសអនឡាញដែលមានសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នក។ ទោះបីជាទិន្នន័យផ្ទាល់ខ្លួនមិនត្រូវបានប្រមូលក៏ដោយ យើងធានាថា ភាគីទីបីទាំងឡាយដែលយើងបានចុះកិច្ចសន្យាជាមួយសម្រាប់សេវាកម្មសន្តិសុខ មានស្តង់ការការពារទិន្នន័យ និងឯកជនភាពខ្ពស់បំផុត។

5.2 ការកែសម្រួលព័ត៌មាន

ខណៈដែលយើងមិនធ្វើ និងមិនអាចពិនិត្យមើលសារទាំងអស់ ឬឯកសារផ្សេងទៀតដែលបានចុះផ្សាយ ឬផ្ញើដោយសមាជិករបស់សេវាកម្ម និងមិនទទួលខុសត្រូវលើខ្លឹមសារផ្សេងៗនៃសារ ឬឯកសារទាំងនេះ យើងសូមរក្សាសិទ្ធិប៉ុន្តែមិនមានកាតព្វកិច្ចក្នុងការលុប ផ្លាស់ទី ឬកែសម្រួលសារ ឬឯកសារ (ដូចជាប្រវត្តិរូប សារ វីដេអូ និងការថតសំឡេង) ដែលយើងតាមការសម្រេចរបស់យើងចាត់ទុកថាបំពានលើលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ឬមិនអាចទទួលយកបាន។

5.3 សន្តិសុខរបស់ព័ត៌មាន

គួរឲ្យស្តាយ គ្មានការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិតណា ដែលអាចធានាថាមានសុវត្ថិភាពមួយរយភាគរយនោះទេ។ ខណៈដែលយើងព្យាយាមការពារព័ត៌មានទាំងនោះ យើងមិនធានា និងមិនអាចធានាពីសន្តិសុខរបស់ព័ត៌មាននានាដែលអ្នកបានបញ្ជូនមកយើង ឬដែលយើងបញ្ជូនទៅភាគីទីបីដែលបានអនុញ្ញាតដោយយោងតាមសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើងឡើយ។ អាស្រ័យហេតុនេះ អ្នកទទួលស្គាល់យ៉ាងច្បាស់ថាព័ត៌មានទាំងឡាយដែលអ្នកបញ្ជូនមកយើង គឺត្រូវបានបញ្ជូនដោយទទួលខុសត្រូវដោយខ្លួនឯង។

អ្នកយល់ស្របយ៉ាងច្បាស់បន្ថែមទៀតតាមការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយយើងទៅកាន់ភាគីទីបីដែលបានអនុញ្ញាត ទាំងក្នុងនិងក្រៅដែនយុត្តាធិការដែលអ្នករស់នៅ ដោយដឹងយ៉ាងពេញលេញអំពីហានិភ័យដែល ជាពិសេសនៅពេលដែលដែនយុត្តាធិការទាំងនោះមិនមានកម្រិតការពារដូចគ្នា ឬស្រដៀងគ្នានឹងកម្រិតការពារនៅក្នុងប្រទេសតាំងទីលំនៅរបស់អ្នក។ អ្នកមានសិទ្ធិដកហូតការយល់ព្រមរបស់អ្នក ឬបដិសេធការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់់អ្នកនៅគ្រប់ពេលវេលា ដោយយោងតាមនីតិវិធីដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង។

ដោយមិនគិតពីចំណុចខាងលើ នៅពេលយើងទទួលបានការបញ្ជូនរបស់អ្នក យើងនឹងចាត់វិធានការសមស្របដើម្បីរក្សាសន្តិសុខរបស់ព័ត៌មានទាំងនោះ។

6. ការប្រើប្រាស់ដែលបានរឹតបន្តឹង

លុះត្រាតែយើងយល់ព្រមខុសពីនេះជាលាយលក្ខណ៍អក្សរ អ្នកត្រូវបានអនុញ្ញាតឲ្យប្រើគេហទំព័រសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ អាជីវកម្ម ក្រុមភ្នាក់ងារ អង្គភាព និងក្រុមហ៊ុនត្រូវបានហាមឃាត់មិនឲ្យចុះឈ្មោះជាសមាជិកឡើយ។ អ្នកត្រូវបានអនុញ្ញាតឲ្យបោះពុម្ពច្បាប់ចម្លងនៃព័ត៌មានទាំងឡាយដែលមាននៅលើគេហទំព័រសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក លុះត្រាតែការបោះពុម្ពត្រូវបានហាមឃាត់យ៉ាងច្បាស់។

7. ការធ្វើទីផ្សារដោយផ្ទាល់

អ្នកឯកភាព និងយល់ព្រមយ៉ាងច្បាស់ថា ក្រុមហ៊ុនអាចប្រើ និងបញ្ចេញទិន្នន័យផ្ទាល់ខ្លួនដែលក្រុមហ៊ុនប្រមូលអំពីអ្នកសម្រាប់គោលបំណងនៃការធ្វើទីផ្សារដោយផ្ទាល់។ អ្នកមានសិទ្ធិដកហូតការយល់ព្រមរបស់អ្នក ឬបដិសេធការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់់អ្នកនៅគ្រប់ពេលវេលា ដោយយោងតាមនីតិវិធីដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង។

8. ការទំនាក់ទំនង

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្ញើសារអេឡិចត្រូនិកទៅអ្នក ទាក់ទងនឹងការផ្លាស់ប្តូរ ឬការបន្ថែមទៅលើសេវាកម្ម ឬផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន និងអាជីវកម្មដែលជាសាខារបស់ខ្លួន។

9. ការផ្សាយពាណិជ្ជកម្ម

9.1 ទំនួលខុសត្រូវផ្តាច់មុខ

ទំនួលខុសត្រូវសម្រាប់ខ្លឹមសារនៃការផ្សាយពាណិជ្ជកម្ម (បើមាន) ដែលបង្ហាញលើគេហទំព័រ (រួមទាំងតំណបន្តទៅគេហទំព័រផ្ទាល់របស់អ្នកផ្សាយពាណិជ្ជកម្ម) ស្ថិតនៅលើអ្នកផ្សាយពាណិជ្ជកម្មតែម្នាក់គត់។ ការដាក់ការផ្សាយពាណិជ្ជកម្មបែបនោះ មិនមានន័យថាក្រុមហ៊ុនណែនាំ ឬគាំទ្រផលិតផល ឬសេវាកម្មរបស់អ្នកផ្សាយពាណិជ្ជកម្មឡើយ។ អ្នកផ្សាយពាណិជ្ជកម្មនីមួយៗ មានទំនួលខុសត្រូវផ្តាច់មុខចំពោះការបង្ហាញផ្សេងៗដែលធ្វើឡើងទាក់ទងនឹងការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។

10. ភាពជាម្ចាស់កម្មសិទ្ធិបញ្ញា

ក្រុមហ៊ុនរក្សាសិទ្ធិ ចំណងជើង និងផលប្រយោជន៍គ្រប់យ៉ាងនៅក្នុងសេវាកម្ម និងគេហទំព័រ និងកម្មសិទ្ធិបញ្ញាដែលទាក់ទង ព្រមទាំងរក្សាសិទ្ធិទាំងអស់ដែលមិនបានផ្តល់ឲ្យយ៉ាងច្បាស់។

10.1 ការរក្សាសិទ្ធិ

ការរក្សាសិទ្ធិនៅក្នុងសេវាកម្ម និងគេហទំព័រ (ដូចជាអត្ថបទ ក្រាហ្វិក ឡូហ្គោ រូបតំណាង ការថតសំឡេង និងសូហ្វវែរ) គឺជាកម្មសិទ្ធិ ឬបានចេញអាជ្ញាប័ណ្ណដោយក្រុមហ៊ុន។ ក្រៅពីដើម្បីគោលបំណងនៃ និងគោរពតាមលក្ខខណ្ឌដែលបានបញ្ជាក់ក្រោមច្បាប់រក្សាសិទ្ធិឆ្នាំ 1968 (Cth) និងច្បាប់ដែលស្រដៀងគ្នា ដែលអនុវត្តនៅក្នុងទីតាំងរបស់អ្នក និងលើកលែងតែត្រូវបានអនុញ្ញាតយ៉ាងច្បាស់ដោយលក្ខខណ្ឌប្រើប្រាស់ទាំងនេះ អ្នកមិនអាចក្នុងរូបភាព ឬទម្រង់ណាមួយ៖

(a) ច្នៃតម្រូវ ផលិតឡើងវិញ រក្សាទុក ចែកចាយ បោះពុម្ព បង្ហាញ សម្តែង ចុះផ្សាយ ឬបង្កើតកិច្ចការកម្លាយពីផ្នែកណាមួយរបស់សេវាកម្ម ឬគេហទំព័រ ឬ
(b) រកកម្រៃពីព័ត៌មានទាំងឡាយ ផលិតផល ឬសេវាកម្មដែលបានទទួលពីផ្នែកណាមួយរបស់សេវាកម្ម ឬគេហទំព័រ

ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីយើង។

10.2 និក្ខិត្តសញ្ញា

លើកលែងតែបានបញ្ជាក់ខុសពីនេះ កិច្ចការ ឬឧបករណ៍ដែលមានភ្ជាប់សញ្ញា ™ ឬ ® គឺជានិក្ខិត្តសញ្ញាដែលបានចុះបញ្ជិការ។ បើសិនជាអ្នកប្រើប្រាស់និក្ខិត្តសញ្ញាណាមួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយោងទៅនឹងសកម្មភាព ផលិតផល ឬសេវាកម្មរបស់យើង អ្នកត្រូវរាប់បញ្ចូលសេចក្តីថ្លែងការណ៍មួយដែលកំណត់ថានិក្ខិត្តសញ្ញាជារបស់ក្រុមហ៊ុន។ អ្នកមិនត្រូវប្រើនិក្ខិត្តសញ្ញារបស់យើងឡើយ៖

(a) នៅក្នុង ឬជានិក្ខិត្តសញ្ញារបស់អ្នកទាំងមូល ឬជាផ្នែក
(b) ទាក់ទងនឹងសកម្មភាព ផលិតផល ឬសេវាកម្មដែលមិនមែនជារបស់យើង
(c) នៅក្នុងបែបបទមួយដែលធ្វើឲ្យភាន់ច្រឡំ នាំឲ្យយល់ខុស ឬឆបោក ឬ
(d) ក្នុងបែបបទមួយដែលបង្ខូចបង្អាប់យើង ឬព័ត៌មាន ផលិតផល ឬសេវាកម្មរបស់យើង (ដែលមានដូចជាសេវាកម្ម និងគេហទំព័រជាដើម)។

11. គេហទំព័រដែលបានភ្ជាប់

11.1 តំណដែលបានផ្តល់ឲ្យសម្រាប់ភាពងាយស្រួលប៉ុណ្ណោះ

គេហទំព័រអាចមានផ្ទុកតំណទៅគេហទំព័រផ្សេងទៀត ("គេហទំព័រដែលបានភ្ជាប់")។ តំណទាំងនោះ ត្រូវបានផ្តល់ឲ្យសម្រាប់ភាពងាយស្រួលប៉ុណ្ណោះ និងប្រហែលជាមិនទាន់សម័យ ឬត្រូវបានតំហែទាំទេ។ យើងមិនទទួលខុសត្រូវចំពោះខ្លឹមសារ ឬការអនុវត្តឯកជនភាពដែលទាក់ទងនឹងគេហទំព័រដែលបានភ្ជាប់ឡើយ។

11.2 មិនមានការគាំទ្រ

តំណរបស់យើងជាមួយគេហទំព័រដែលបានភ្ជាប់ មិនគួរមានន័យថាក្រុមហ៊ុនគាំទ្រ អនុម័ត ឬណែនាំម្ចាស់ ឬប្រតិបត្តិកររបស់គេហទំព័រដែលបានភ្ជាប់ ឬរបស់ព័ត៌មានទាំងឡាយ ក្រាហ្វិក ឯកសារ ផលិតផល ឬសេវាកម្មដែលបានណែនាំបន្ត ឬដែលមាននៅលើគេហទំព័រដែលបានភ្ជាប់ឡើយ លុះត្រាតែមានចែងខុសពីនេះ។ យើងសូមណែនាំឲ្យអ្នកពិនិត្យមើលលក្ខខណ្ឌប្រើប្រាស់ និងគោលការណ៍ឯកជនភាពរបស់គេហទំព័រដែលបានភ្ជាប់មុននឹងប្រើវា។

12. សេចក្តីថ្លែងការណ៍អំពីឯកជនភាព

យើងធានាអនុវត្តតាមលក្ខខណ្ឌនៃ សេចក្តីថ្លែងការណ៍អំពីឯកជនភាព របស់យើង ដែលស្ថិតនៅលើគេហទំព័រ ដែលយើងអាចកែប្រែជារឿយៗ ដើម្បីអនុលោមតាមច្បាប់ជាធរមាន និងប្រតិបត្តិការរបស់យើង។

អ្នកយល់ព្រមយ៉ាងច្បាស់តាមការប្រមូល ការដំណើរការ និងការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងបែបបទ និងដើម្បីគោលបំណងដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង។ អ្នកមានសិទ្ធិដកហូតការយល់ព្រមរបស់អ្នក ឬបដិសេធការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់់អ្នកនៅគ្រប់ពេលវេលា ដោយយោងតាមនីតិវិធីដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង។

យើងមិនលក់ទិន្នន័យផ្ទាល់ខ្លួនទៅឲ្យភាគីទីបីណាមួយ ឬផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅភាគីទីបីក្នុងគោលបំណងអាជីវកម្មណាមួយឡើយ (លុះត្រាតែគោលបំណងអាជីវកម្មត្រូវបានបញ្ជាក់យ៉ាងជាក់លាក់នៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង)។ យើងពិតជាផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅឲ្យក្រុមហ៊ុនផ្តល់សេវាភាគីទីបីរបស់យើងក្នុងកាលៈទេសៈដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង និងឲ្យសមាជិកផ្សេងទៀតក្នុង Dating Group ដែលកំពុងផ្តល់សេវាណាត់ជួបនៅពេល និងក្នុងបែបបទដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង។

13. ការលក់គេហទំព័រ ឬសេវាកម្ម

អ្នកឯកភាព និងយល់ព្រមយ៉ាងច្បាស់ថា បើសិនជាក្រុមហ៊ុនលក់គេហទំព័រ សេវាកម្ម ឬអាជីវកម្មរបស់ខ្លួន (ឬផ្នែកណាមួយរបស់វា) ឬមានការផ្លាស់ប្តូរការគ្រប់គ្រងរបស់ក្រុមហ៊ុន ក្រុមហ៊ុនអាចបញ្ចេញ ចាត់តាំង ឬផ្ទេរទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេស និងព័ត៌មានផ្សេងៗទៀតដែលអ្នកបញ្ជូននៅលើគេហទំព័រ ឬសេវាកម្ម (ដែលមានដូចជារូបថត និងប្រវត្តិរូបសាធារណៈរបស់អ្នក) ទៅកាន់អ្នកទិញ ឬស្ថាប័ន ឬបុគ្គលគ្រប់គ្រងថ្មី ដើម្បីគោលបំណងផ្តល់សេវាកម្ម និងការធ្វើទីផ្សារដោយផ្ទាល់ទៅអ្នក។

អ្នកទទួលស្គាល់ និងឯកភាពយ៉ាងច្បាស់ថា អ្នកទិញថ្មី ឬស្ថាប័នឬបុគ្គលគ្រប់គ្រងថ្មីអាចស្ថិតនៅក្នុងប្រទេសក្រៅពីប្រទេសតាំងទីលំនៅរបស់អ្នក ហើយអ្នកយល់ព្រមចំពោះការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅប្រទេសក្រៅពីប្រទេសតាំងទីលំនៅរបស់អ្នក។

14. ការប្រកាសបដិសេធ និងដែនកំណត់នៃការទទួលខុសត្រូវ

14.1 សិទ្ធិអ្នកប្រើប្រាស់ក្រោមច្បាប់ស្តីពីអ្នកប្រើប្រាស់អូស្ត្រាលី

សម្រាប់បុគ្គលដែលស្ថិតនៅក្នុងដែនយុត្តាធិការអូស្ត្រាលី អ្នកមានសិទ្ធិ និងដំណោះស្រាយមួយចំនួនក្រោមច្បាប់ស្តីពីអ្នកប្រើប្រាស់អូស្ត្រាលី (Australian Consumer Law; ACL)។

14.2 ការធានាចំពោះទំនិញ និងសេវាកម្មសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងស្រុក ឬក្នុងគ្រួសារ

នៅក្នុងដែនយុត្តាធិការអូស្ត្រាលី នៅពេលដែលយើងផ្គត់ផ្គង់ទំនិញ ឬសេវាកម្មដែលជាប្រភេទប្រើប្រាស់ទូទៅសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងស្រុក ឬក្នុងគ្រួសារ ការធានាចំពោះអ្នកប្រើប្រាស់ដែលបានផ្តល់ឲ្យដោយច្បាប់ ACL គឺមិនមានកំណត់ ឬមិនរាប់បញ្ចូលក្នុងវិធីណាមួយឡើយ។

14.3 ការធានាចំពោះទំនិញ និងសេវាកម្មដែលមិនមែនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងស្រុក ឬក្នុងគ្រួសារ

នៅក្នុងដែនយុត្តាធិការអូស្ត្រាលី នៅពេលដែលយើងផ្គត់ផ្គង់ទំនិញ ឬសេវាកម្មដែលមិនមែនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងស្រុក ឬក្នុងគ្រួសារ ប៉ុន្តែមានតម្លៃមិនលើស $40,000 ការធានាចំពោះអ្នកប្រើប្រាស់ត្រូវបានកម្រិតត្រឹម៖

(a) ក្នុងករណីទំនិញ៖

(i) ការប្តូរទំនិញថ្មី ឬការផ្គត់ផ្គង់ទំនិញប្រហាក់ប្រហែល
(ii) ការជួសជុលទំនិញបែបនោះ
(iii) ការបង់ប្រាក់នៃការប្តូរទំនិញថ្មី ឬការទទួលបានទំនិញស្រដៀងគ្នា ឬ
(iv) ការបង់ថ្លៃដើម្បីជួសជុលទំនិញ និង

(b) ក្នុងករណីសេវាកម្ម៖

(i) ការផ្គត់ផ្គង់សេវាកម្មម្តងទៀត ឬ
(ii) ការបង់ថ្លៃដើម្បីផ្គត់ផ្គង់សេវាកម្មម្តងទៀត។

14.4 មិនមានការធានាចំពោះភាពត្រឹមត្រូវ

យោងតាមមាត្រា 14.2 និង 14.3 យើងមិនធ្វើការបង្ហាញ ឬធានាថាឯកសារ ឬព័ត៌មានដែលបានផ្តល់តាមរយៈសេវាកម្ម ឬលើគេហទំព័រ (រាប់បញ្ចូលទាំងប្រវត្តិរូបសមាជិក ដំបូន្មាន មតិ សេចក្តីថ្លែងការណ៍ឬព័ត៌មានផ្សេងទៀតដែលបានបង្ហាញ ដែលបានផ្ទុកឡើងឬចែកចាយដោយក្រុមហ៊ុន ឬសមាជិកណាមួយ ឬបុគ្គលឬស្ថាប័នផ្សេងទៀត) ថាអាចទុកចិត្តបាន ត្រឹមត្រូវ ឬពេញលេញ ឬថាការចូលប្រើរបស់អ្នកទៅលើសេវាកម្ម ឬគេហទំព័រនឹងមិនមានការរអាក់រអួល ទាន់ពេលវេលា ឬមានសុវត្ថិភាពនោះទេ។ យើងមិនទទួលខុសត្រូវចំពោះការខាតបង់ដែលកើតចេញពីសកម្មភាពណាមួយដែលបានធ្វើឡើង ឬការពឹងផ្អែកដែលអ្នកមានទៅលើព័ត៌មាន ឬឯកសារណាមួយដែលបានផ្តល់តាមរយៈសេវាកម្ម ឬនៅលើគេហទំព័រឡើយ។ អ្នកគួរតែធ្វើការសាកសួរដោយខ្លួនឯង មុននឹងធ្វើសកម្មភាព ឬពឹងផ្អែកលើព័ត៌មាន ឬឯកសារណាមួយដែលបង្ហាញនៅលើគេហទំព័រ។ អ្នកទទួលស្គាល់ថា ការពឹងផ្អែកទៅលើឯកសារ ឬព័ត៌មានទាំងនោះគឺជាហានិភ័យរបស់អ្នកផ្ទាល់។

14.5 មិនមានការធានាចំពោះភាពអាចប្រើបាន

យោងតាមមាត្រា 14.2 និង 14.3 យើងមិនធានាថាសេវាកម្ម ឬគេហទំព័រនឹងមិនមានការរអាក់រអួល ឬគ្មានកំហុសនោះទេ។ សេវាកម្មត្រូវបានចែកចាយនៅលើមូលដ្ឋាន "ដូចមានស្រាប់"។ វាអាចមានការពន្យារពេល ការលុប និងការរអាក់រអួលនៅក្នុងភាពអាចប្រើប្រាស់បានរបស់សេវាកម្ម ឬគេហទំព័រ។ នៅពេលដែលបានអនុញ្ញាតតាមច្បាប់ អ្នកទទួលស្គាល់ថា សេវាកម្ម (និងភាពអាចប្រើប្រាស់បានរបស់គេហទំព័រ) ត្រូវបានផ្តល់ឲ្យដោយមិនមានការធានាអ្វីទាំងអស់ មិនថាដោយបើកចំហ ឬបញ្ជាក់ ដែលមានដូចជាការធានាដែលបានបញ្ជាក់នៃភាពស័ក្តិសមនឹងទីផ្សារ និងភាពស័ក្តិសមសម្រាប់គោលបំណងជាក់លាក់ជាដើម។

14.6 ការធានាដែលបានបញ្ជាក់ដែលមិនរាប់បញ្ចូល

ទៅតាមកម្រិតដែលបានអនុញ្ញាតតាមច្បាប់ និងយោងតាមមាត្រា 14.2 និង 14.3 លក្ខខណ្ឌ ឬការធានាទាំងឡាយដែលនឹងត្រូវបានបញ្ជាក់នៅក្នុងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ គឺមិនត្រូវបានរាប់បញ្ចូលឡើយ។ នៅពេលដែលច្បាប់បញ្ជាក់ពីលក្ខខណ្ឌ ឬការធានាណាមួយ ហើយច្បាប់នោះហាមឃាត់មិនឲ្យយើងមិនរាប់បញ្ចូល ឬកែប្រែការអនុវត្ត ឬការទទួលខុសត្រូវរបស់យើងក្រោមលក្ខខណ្ឌ ឬការធានាណាមួយនោះ លក្ខខណ្ឌឬការធានានោះនឹងត្រូវបានចាត់ទុកថាបានរាប់បញ្ចូល ប៉ុន្តែការទទួលខុសត្រូវរបស់យើងនឹងត្រូវបានកំណត់សម្រាប់ការរំលោភបំពានរបស់លក្ខខណ្ឌ ឬការធានានោះមកនៅត្រឹមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

(a) បើសិនជាការបំពានទាក់ទងនឹងទំនិញ៖

(i) ការប្តូរទំនិញថ្មី ឬការផ្គត់ផ្គង់ទំនិញប្រហាក់ប្រហែល
(ii) ការជួសជុលទំនិញបែបនោះ
(iii) ការបង់ថ្លៃប្តូរទំនិញថ្មី ឬការទទួលបានទំនិញស្រដៀងគ្នា ឬ
(iv) ការបង់ថ្លៃដើម្បីជួសជុលទំនិញ និង

(b) បើសិនជាការបំពានទាក់ទងនឹងសេវាកម្ម៖

(i) ការផ្គត់ផ្គង់សេវាកម្មម្តងទៀត ឬ
(ii) ការបង់ថ្លៃដើម្បីផ្គត់ផ្គង់សេវាកម្មម្តងទៀត។

14.7 មិនមានការទទួលខុសត្រូវសម្រាប់ការខាតបង់

យើងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតណាមួយ មិនថាកើតឡើងដោយរបៀបណា (រួមទាំងការធ្វេសប្រហែស) ដែលអ្នកអាចរងគ្រោះដោយផ្ទាល់ ឬដោយប្រយោលទាក់ទងនឹងការប្រើប្រាស់របស់អ្នកទៅលើសេវាកម្ម គេហទំព័រ ឬគេហទំព័រដែលបានភ្ជាប់ណាមួយ ហើយយើងក៏មិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលកើតចេញពីការប្រើប្រាស់របស់អ្នក ឬការពឹងផ្អែកលើព័ត៌មានដែលមាននៅក្នុង ឬបានចូលប្រើតាមរយៈសេវាកម្ម ឬគេហទំព័រដែរ។ ដើម្បីចៀសវាងការសង្ស័យ និងដោយមិនដាក់កម្រិតលើភាពទូទៅនៃចំណុចខាងលើ៖

(a) ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល បណ្តោះអាសន្ន ចៃដន្យ ពិសេស ឬជាលទ្ធផលដែលកើតចេញពី ឬទាក់ទងក្នុងទម្រង់ណាមួយជាមួយការប្រើប្រាស់របស់អ្នកទៅលើសេវាកម្ម ឬគេហទំព័រ ឬការពន្យារពេល ឬការអសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម ឬគេហទំព័រ ឬសម្រាប់ព័ត៌មាន ផលិតផល និងសេវាកម្មផ្សេងៗទៀតដែលបានទទួលតាមរយៈសេវាកម្ម ឬគេហទំព័រ ឬកើតចេញពីការប្រើប្រាស់គេហទំព័រ មិនថាស្ថិតក្រោមកិច្ចសន្យា ការធ្វេសប្រហែស ឬការបំភ្លេចពាក្យសន្យា ទំនួសខុសត្រូវជាក់លាក់ ឬផ្សេងៗទៀត ទោះបីជាក្រុមហ៊ុនត្រូវបានណែនាំអំពីភាពអាចទៅរួចនៃការខូចខាតទាំងនោះក៏ដោយ
(b) ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះព័ត៌មាន ឬឯកសារទាំងឡាយ ដែលអ្នកដាក់ស្នើមកកាន់សេវាកម្ម ឬគេហទំព័រទេ ហើយយើងក៏មិនទទួលខុសត្រូវចំពោះការប្រើប្រាស់ណាមួយ ការប្រើប្រាស់ខុសទៅលើព័ត៌មាន ឬឯកសារផ្សេងៗដែលអ្នកដាក់ស្នើមកកាន់សេវាកម្ម ឬគេហទំព័រដោយសមាជិក ឬអ្នកប្រើផ្សេងទៀតដែរ
(c) ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់សមាជិកណាម្នាក់ ឬអ្នកប្រើផ្សេងទៀតរបស់សេវាកម្មឡើយ ដោយរាប់បញ្ចូលទាំងអាកប្បកិរិយាផ្សេងៗដែលបង្កឲ្យមានរបួសស្នាមដល់បុគ្គលណាម្នាក់។

15. ការព្រមានពិសេសទាក់ទងនឹងការណាត់ជួបអនឡាញ

15.1 ហានិភ័យ

អ្នកទទួលស្គាល់ថា មានហានិភ័យជាប់ពាក់ព័ន្ធនៅក្នុងការណាត់ជួបអនឡាញ ដែលមានដូចជាការទាក់ទងជាមួយមនុស្សដែលមិនទាន់គ្រប់អាយុ ឬមនុស្សដែលសម្តែងក្រោមការចង់បានមិនពិត ឬដើម្បីគោលបំណងឧក្រិដ្ឋដោយមិនដឹងខ្លួន។ អ្នកយល់ព្រមធ្វើការប្រុងប្រយ័ត្នជាមុនដែលចាំបាច់ទាំងអស់ នៅពេលទាក់ទង ឬជួបជាមួយអ្នកប្រើផ្សេងទៀត ជាពិសេសបើសិនជាអ្នកសម្រេចចិត្តជួបមុខផ្ទាល់។ បន្ថែមលើនេះ អ្នកយល់ព្រមពិនិត្យមើលគន្លឹះសុវត្ថិភាពនៃការណាត់ជួបអនឡាញរបស់យើងមុននឹងប្រើសេវាកម្ម។

15.2 មិនមានការធានាចំពោះអត្តសញ្ញាណរបស់សមាជិក

អ្នកទទួលស្គាល់ថា ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់អ្នកប្រើនៅលើអ៊ីនធឺណិតគឺមានការលំបាកខ្លាំងណាស់។ ក្រុមហ៊ុនមិនអាច និងមិនធានាថាសមាជិក ឬអ្នកប្រើនីមួយៗរបស់សេវាកម្មគឺជាមនុស្សដែលពួកគេអះអាងនោះទេ។ លើសពីនេះ ក្រុមហ៊ុនមិនអាច និងមិនធានាថាប្រវត្តិរូបរបស់សមាជិកគឺអាចទុកចិត្តបាន ត្រឹមត្រូវ ឬពេញលេញដែរ។ អាស្រ័យហេតុនេះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នក្នុងការទាក់ទងជាមួយសមាជិក ឬអ្នកប្រើផ្សេងទៀតរបស់សេវាកម្ម ឬគេហទំព័រ។

16. ការបញ្ចប់

16.1 កិច្ចព្រមព្រៀងមានប្រសិទ្ធភាពសម្រាប់សមាជិក

កិច្ចព្រមព្រៀងនេះ នឹងនៅតែមានប្រសិទ្ធភាពពេញលេញ នៅពេលអ្នកជាសមាជិករបស់សេវាកម្ម ឬនៅពេលអ្នកប្រើប្រាស់គេហទំព័រ។

16.2 ការបញ្ចប់សមាជិកភាពដោយអ្នក

អ្នកអាចបញ្ចប់សមាជិកភាពរបស់អ្នកបានគ្រប់ពេលវេលា ដោយសារហេតុផលអ្វីក៏បាន មានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីយើងទទួលបានការជូនដំណឹងអំពីការបញ្ចប់ជាលាយលក្ខណ៍អក្សររបស់អ្នក។ ការជូនដំណឹងអំពីការបញ្ចប់ អាចត្រូវបានបញ្ជូនទៅអាសយដ្ឋានដែលមាននៅក្នុងផ្នែកទាក់ទងយើងរបស់គេហទំព័រ អាចផ្ញើតាមអ៊ីមែលទៅកាន់អាសយដ្ឋានអ៊ីមែលដែលមាននៅក្នុងផ្នែកទាក់ទងយើងរបស់គេហទំព័រ ឬអាចមានប្រសិទ្ធភាពដោយចុចលើតំណ បិទសមាជិកភាព នៅក្នុងផ្នែកសមាជិករបស់គេហទំព័រ។ អ្នកនឹងមិនមានសិទ្ធិទទួលប្រាក់សងវិញសម្រាប់តម្លៃសមាជិកភាពរបស់អ្នកជាលទ្ធផលនៃការបញ្ចប់សមាជិកភាពរបស់អ្នកឡើយ។

16.3 សិទ្ធិបញ្ចប់ពិសេសសម្រាប់ពលរដ្ឋសហរដ្ឋអាមេរិកមួយចំនួន

បើអ្នកគឺជាពលរដ្ឋរបស់រដ្ឋ Arizona, California, Connecticut, Illinois, Iowa, Minnesota, New York, North Carolina, Ohio ឬ Wisconsin នៅពេលចូលក្នុងគម្រោងជាវប្រចាំរបស់អ្នក នោះខខាងក្រោមអនុវត្តទៅលើអ្នក៖

(a) អ្នកអាចរំសាយកិច្ចព្រមព្រៀងនេះដោយមិនមានការផាកពិន័យ ឬកាតព្វកិច្ចបានគ្រប់ពេលវេលាក្នងរយៈពេលបី (3) ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីជាវសេវាកម្មបង់ថ្លៃ (រយៈពេលរំសាយ)។ ដើម្បីរំសាយកិច្ចព្រមព្រៀងនេះ អ្នកត្រូវតែផ្ញើសេចក្តីជូនដំណឹងដែលមានចុះហត្ថលេខា និងមានកាលបរិច្ឆេទតាមសំបុត្រដែលបានចុះឈ្មោះ ឬបានបញ្ជាក់ដែលថ្លែងថា អ្នកកំពុងរំសាយកិច្ចព្រមព្រៀងនេះ ឬពាក្យពេចន៍ដែលមានន័យដូចគ្នានេះ។ ត្រូវផ្ញើការជូនដំណឹងនេះទៅកាន់៖ AsianDating.com, Attn: សំណើសុំសងប្រាក់វិញ PO Box 9304, Gold Coast MC, QLD 9726, Australia។ បើសិនជាអ្នកផ្ញើ ឬបញ្ជូនការជូនដំណឹងដើម្បីរំសាយកិច្ចព្រមព្រៀងជាវប្រចាំរបស់អ្នកនៅក្នុងរយៈពេលរំសាយ ក្រុមហ៊ុននឹងផ្ញើត្រឡប់ទៅវិញ នូវការបង់ប្រាក់ផ្សេងៗដែលអ្នកបានធ្វើ ដែលត្រូវគោរពតាមខនេះ ក្នុងរយៈពេលដែលបានកំណត់ ។

បើអ្នកគឺជាពលរដ្ឋរបស់រដ្ឋ California, Illinois, New York ឬ Ohio នៅពេលចូលក្នុងគម្រោងជាវប្រចាំរបស់អ្នក នោះខខាងក្រោមអនុវត្តទៅលើអ្នក៖

(b) នៅក្នុងករណីដែលអ្នកទទួលមរណភាពមុនពេលចប់រយៈពេលជាវប្រចាំរបស់អ្នក ភោគទ្រព្យរបស់អ្នកត្រូវមានសិទ្ធិទទួលបានប្រាក់សងវិញសម្រាប់ផ្នែកនៃការបង់ប្រាក់ទាំងឡាយដែលអ្នកបានធ្វើសម្រាប់ការជាវប្រចាំរបស់អ្នក ដែលអាចបែងចែកទៅរយៈពេលបន្ទាប់ពីមរណភាពរបស់អ្នក។ នៅក្នុងករណីដែលអ្នកធ្លាក់ខ្លួនពិការធ្ងន់ធ្ងរ (និងមិនអាចប្រើគេហទំព័របាន) មុនពេលចប់រយៈពេលជាវប្រចាំរបស់អ្នក អ្នកត្រូវមានសិទ្ធិទទួលបានប្រាក់សងវិញសម្រាប់ផ្នែកនៃការបង់ប្រាក់ទាំងឡាយដែលអ្នកបានធ្វើសម្រាប់ការជាវប្រចាំរបស់អ្នក ដែលអាចបែងចែកទៅរយៈពេលបន្ទាប់ពីពិការភាពរបស់អ្នក ដោយផ្តល់ការជូនដំណឹងដល់ក្រុមហ៊ុនតាមអាសយដ្ឋានដូចខាងក្រោម៖ AsianDating.com, Attn: សំណើសុំសងប្រាក់វិញ PO Box 9304, Gold Coast MC, QLD 9726, Australia។

16.4 ការបញ្ចប់ការចូលប្រើសេវាកម្មរបស់អ្នក

នៅក្នុងការសម្រេចដាច់ខាតរបស់យើង យើងអាចប្លុក បញ្ចប់ ឬផ្អាកការចូលប្រើរបស់អ្នកទៅលើសេវាកម្មទាំងអស់ ឬផ្នែកនៃសេវាកម្មបានគ្រប់ពេលវេលា ដោយមានឬគ្មានការជូនដំណឹង ដោយសារហេតុផលអ្វីក៏បាន ដែលមានដូចជាអំពើបោកប្រាស់ ការរំលោភបំពាន ឬសកម្មភាពខុសច្បាប់ ឬដែលអាចប៉ះពាល់ដល់ការរីករាយជាមួយសេវាកម្មដោយអ្នកដទៃ។

16.5 ការបញ្ចប់សមាជិកភាពដោយយើង

យើងអាចបញ្ចប់សមាជិកភាពរបស់អ្នក និងការចូលប្រើសេវាកម្មដោយអ្នកភ្លាមៗបានគ្រប់ពេលវេលា បើសិនជាយើងសម្រេច (នៅក្នុងការសម្រេចដាក់ខាតរបស់យើង) ថាអ្នកបានបំពានកិច្ចព្រមព្រៀងនេះ។ ការជូនដំណឹងអំពីការបញ្ចប់ នឹងត្រូវបានបញ្ជូនទៅអាសយដ្ឋានអ៊ីមែលចុងក្រោយដែលអ្នកផ្តល់ឲ្យយើង។ តម្លៃដែលបានបង់ជាមុនដែលទាក់ទងនឹងរយៈពេលបន្ទាប់ពីការបញ្ចប់ នឹងត្រូវសងទៅអ្នកវិញ បន្ទាប់ពីកាត់ការចំណាយដែលបានកើតឡើង ឬការខាតបង់ដែលក្រុមហ៊ុនបានរងគ្រោះទាក់ទងនឹងសមាជិកភាពរបស់អ្នក។

16.6 ការបិទដំណើរការសម្រាប់ការមិនប្រើប្រាស់

យើងអាចបិទដំណើរការគណនីរបស់អ្នក បើសិនជាអ្នកមិនបានប្រើសេវាកម្មរយៈពេល 6 ខែជាប់ៗគ្នា លុះត្រាតែមានការជាវប្រចាំបង់ថ្លៃដែលសកម្ម។

16.7 ការបញ្ចប់ក្រោមបទប្បញ្ញតិ្តកិច្ចសន្យាអ្នកប្រើប្រាស់ (ព័ត៌មាន ការបោះបង់ និងការគិតថ្លៃបន្ថែម) ឆ្នាំ 2013

ផ្នែកនេះអនុវត្តចំពោះអ្នកលុះត្រាតែអ្នកគឺជា "អ្នកប្រើប្រាស់" ដូចបានកំណត់និយមន័យនៅក្នុងបទប្បញ្ញត្តិកិច្ចសន្យាអ្នកប្រើប្រាស់ (ព័ត៌មាន ការបោះបង់ និងការគិតថ្លៃបន្ថែម) ឆ្នាំ 2013 ("បទប្បញ្ញត្តិ") និងជាពលរដ្ឋក្នុងចក្រភពអង់គ្លេស និងមិនបានចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ។ ក្នុងករណីដែលបទប្បញ្ញតិ្តនេះអនុវត្តចំពោះលក្ខខណ្ឌប្រើប្រាស់ទាំងនេះ អ្នកអាចបញ្ចប់សមាជិកភាពរបស់អ្នកក្នុងរយៈពេលដប់បួន (14) ថ្ងៃបន្ទាប់ពីចុះឈ្មោះជាសមាជិករបស់សេវាកម្ម ដោយផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរ។ អ្នកអាចប្រើប្រាស់សេវាកម្មនេះភ្លាមៗបន្ទាប់ពីចុះឈ្មោះជាសមាជិក។

(a) អ្នកនឹងទទួលបានការសងប្រាក់វិញសម្រាប់តម្លៃផ្សេងៗដែលអ្នកបានបង់ក្នុងរយៈពេល 14 ថ្ងៃបន្ទាប់ពីយើងទទួលបានការជូនដំណឹងសុំបញ្ចប់របស់អ្នក បើសិនជាអ្នកមិនបានចាប់ផ្តើមប្រើសេវាកម្ម។ សិទ្ធិក្នុងការទទួលបានការសងប្រាក់វិញរបស់អ្នក មិនអនុវត្តទេ នៅពេលដែលអ្នកបានចាប់ផ្តើមប្រើសេវាកម្មតាមរយៈការធ្វើសកម្មភាពណាមួយក្នុងចំណោមខាងក្រោម៖

(i) ការផ្ញើសារទៅសមាជិក
(ii) ការអានសារដែលបានទទួលពីសមាជិក
(iii) ការផ្ញើការជូនដំណឹងអំពីការបង្ហាញចំណាប់អារម្មណ៍ទៅកាន់សមាជិក។

16.8 ការបញ្ចប់ក្រោមបទបញ្ជាស្ដីពីសិទ្ធិអ្នកប្រើប្រាស់ 2011/83/EU (CRD)

ផ្នែកនេះអនុវត្តលើអ្នក លុះត្រាតែអ្នកជា "អ្នកប្រើប្រាស់" ដូចបានកំណត់និយមន័យនៅក្នុងបទបញ្ជាស្ដីពីសិទ្ធិអ្នកប្រើប្រាស់ 2011/83/EU ("បទប្បញ្ញត្តិ") និងជាពលរដ្ឋនៅក្នុងសហភាពអឺរ៉ុប និងមិនបានចាប់ផ្ដើមប្រើប្រាស់សេវាកម្មនេះប៉ុណ្ណោះ។ ក្នុងករណីដែលបទប្បញ្ញត្តិនេះ អនុវត្តទៅលើលក្ខខណ្ឌប្រើប្រាស់ទាំងអស់ អ្នកអាចបញ្ចប់សមាជិកភាពរបស់អ្នកក្នុងរយៈពេលដប់បួន (14) ថ្ងៃបន្ទាប់ពីចុះឈ្មោះជាសមាជិករបស់សេវាកម្មនេះដោយផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរ។ អ្នកអាចនឹងប្រើប្រាស់សេវាកម្មបន្ទាប់ពីចុះឈ្មោះជាសមាជិកភ្លាមៗ។

(a) ប្រសិនបើអ្នកបានចាប់ផ្ដើមប្រើប្រាស់សេវាកម្មរបស់យើងក្នុងរយៈពេលបោះបង់ដប់បួន (14) ថ្ងៃដែលអ្នកទទួលបានដោយអនុលោមតាមបទបញ្ជាស្ដីពីសិទ្ធិអ្នកប្រើប្រាស់ 2011/83/EU នោះអ្នកនឹងត្រូវបានចាត់ទុកថាបានស្នើសុំឲ្យយើងផ្ដល់សេវាកម្មដល់អ្នក។ ក្នុងករណីដែលអ្នកបានស្នើសុំឲ្យយើងផ្ដល់សេវាកម្ម នោះអ្នកនឹងត្រូវបានតម្រូវឲ្យបង់ថ្លៃសម្រាប់តម្លៃសេវាកម្មរហូតដល់ពេលដែលអ្នកបោះបង់សេវាកម្មនេះ។ អ្នកនឹងត្រូវបានចាត់ទុកថា បានចាប់ផ្តើមប្រើសេវាកម្មនេះ តាមរយៈការធ្វើសកម្មភាពណាមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះ៖

(i) ផ្ញើសារទៅសមាជិក
(ii) អានសារដែលបានទទួលពីសមាជិក
(iii) ផ្ញើការជូនដំណឹងអំពីការបង្ហាញការចូលចិត្តទៅសមាជិក។

(b) ប្រសិនបើអ្នកមិនបានចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់យើងក្នុងរយៈពេលបោះបង់ដប់បួន (14) ថ្ងៃដែលអ្នកបានទទួលដោយអនុលោមតាមបទបញ្ជាស្ដីពីសិទ្ធិអ្នកប្រើប្រាស់ 2011/83/EU អ្នកនឹងទទួលបានប្រាក់បង្វិលសងសម្រាប់ថ្លៃសេវាណាមួយដែលអ្នកបានបង់ក្នុងរយៈពេល 14 ថ្ងៃបន្ទាប់ពីយើងទទួលបានការជូនដំណឹងអំពីការបញ្ចប់ការប្រើប្រាស់របស់អ្នក។

17. សំណង

ក្នុងកម្រិតដែលបានអនុញ្ញាតតាមច្បាប់ អ្នកយល់ព្រមធានា ការពារ និងមិនឲ្យក្រុមហ៊ុន សាខារបស់ក្រុមហ៊ុន សាជីវកម្មពាក់ព័ន្ធ បុគ្គល និយោជិត ភ្នាក់ងារ និងអ្នកតំណាងរបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះការអះអាង ការខាតបង់ ការខូចខាត ពន្ធ (រួមទាំង GST) បំណុល និង/ឬការចំណាយណាមួយឬទាំងអស់ (ដែលរួមមានការចំណាយផ្លូវច្បាប់នៅលើមូលដ្ឋាធានាពេញលេញ) ដែលអាចបង្កឡើងដោយក្រុមហ៊ុន ក្រុមហ៊ុនសាខា សាជីវកម្មពាក់ព័ន្ធ បុគ្គល និយោជិត ភ្នាក់ងារ និងអ្នកតំណាងរបស់ក្រុមហ៊ុន ដែលកើតចេញពី ឬទាក់ទងនឹង៖

(a) ការរំលោភបំពានទាំងឡាយដោយអ្នកទៅលើលក្ខខណ្ឌទាំងនេះ
(b) ការប្រើប្រាស់គេហទំព័រដែលមិនបានអនុញ្ញាតណាមួយដែលអាចតភ្ជាប់ ឬទាក់ទងជាមួយអ្នក
(c) ការបំពានច្បាប់ណាមួយដោយអ្នក និង
(d) សកម្មភាពនានា ឬការលុបដែលអ្នកអាចធ្វើទាក់ទងនឹងគេហទំព័រ។

អ្នកយល់ព្រមសហការទាំងស្រុងនៅក្នុងការការពារការអះអាងនានា។ យើងរក្សាសិទ្ធិ (ប៉ុន្តែមិនមានកាតព្វកិច្ច) បន្តការការពារ និងការគ្រប់គ្រងផ្តាច់មុខទៅលើបញ្ហាទាំងឡាយដែលយោងតាមការធានារបស់អ្នក ក្នុងករណីដែលអ្នកត្រូវបន្តទទួលខុសត្រូវចំពោះការអះអាងបែបនោះ។

18. ទូទៅ

18.1 ការខកខានមិនបានអនុវត្តតាម

ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការខកខានមិនបានអនុវត្តតាមលក្ខខណ្ឌប្រើប្រាស់ទាំងនេះ នៅពេលដែលការខកខានបែបនេះគឺដោយសារកាលៈទេសៈហួសពីការគ្រប់គ្រងសមហេតុផលរបស់យើងឡើយ។

18.2 មិនមានការលះបង់សិទ្ធិ

បើសិនជាយើងលះបង់សិទ្ធិណាមួយដែលយើងមានតាមលក្ខខណ្ឌប្រើប្រាស់ទាំងនេះនៅក្នុងឱកាសមួយ វាមិនមានន័យថាសិទ្ធិទាំងនោះនឹងត្រូវបានលះបង់ដោយស្វ័យប្រវត្តិនៅក្នុងឱកាសផ្សេងៗទៀតនោះទេ។

18.3 ខបម្រុង

បើសិនជាលក្ខខណ្ឌណាមួយនៃលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ត្រូវបានរកឃើញថាមិនមានសុពលភាព លក្ខខណ្ឌប្រើប្រាស់ដែលនៅសល់ត្រូវបន្តមានប្រសិទ្ធភាពដដែល។

18.4 ភាសានៃកិច្ចព្រមព្រៀង

ភាសានៃកិច្ចព្រមព្រៀងនេះគឺភាសាអង់គ្លេស។ នៅពេលដែលក្រុមហ៊ុនបានផ្តល់ការបកប្រែកំណែភាសាអង់គ្លេសនៃកិច្ចព្រមព្រៀងនេះ អ្នកឯកភាពថាការបកប្រែត្រូវបានផ្តល់ជូនសម្រាប់ភាពងាយស្រួលរបស់អ្នកប៉ុណ្ណោះ។ បើសិនជាមានភាពមិនស៊ីគ្នារវាងកំណែភាសាអង់គ្លេស និងការបកប្រែ កំណែភាសាអង់គ្លេសនឹងយកជាគោល។

18.5 ការកែប្រែ

យើងរក្សាសិទ្ធិកែប្រែលក្ខខណ្ឌប្រើប្រាស់ទាំងនេះជារឿយៗ។ ការកែប្រែនឹងមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីជូនដំណឹងនៅលើគេហទំព័រ។ ការបន្តប្រើគេហទំព័រនេះដោយអ្នកបន្ទាប់ពីមានការជូនដំណឹងបែបនោះ នឹងតំណាងឲ្យកិច្ចព្រមព្រៀងដោយអ្នកដើម្បីចងភ្ជាប់ដោយលក្ខខណ្ឌប្រើប្រាស់ទាំងនេះដូចបានកែប្រែ។

18.6 ការចាត់តាំង

អ្នកមិនត្រូវចាត់តាំងសិទ្ធិណាមួយនៃសិទ្ធិរបស់អ្នកក្រោមកិច្ចព្រមព្រៀងនេះ ឬដែលទាក់ទងនឹងសេវាកម្ម ឬគេហទំព័រទៅឲ្យភាគីទីបីណាមួយឡើយ។ ក្រុមហ៊ុនមានសិទ្ធិចាត់តាំងសិទ្ធិ និងកាតព្វកិច្ចណាមួយ ឬទាំងអស់របស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ ឬចំពោះសេវាកម្មនេះទៅឲ្យភាគីទីបីណាមួយ។ ទៅតាមការជ្រើសរើសរបស់ក្រុមហ៊ុន នៅក្នុងករណីដែលកាតព្វកិច្ចរបស់ក្រុមហ៊ុនក្រោមកិច្ចព្រមព្រៀងនេះត្រូវបានសន្មតដោយភាគីទីបី ក្រុមហ៊ុនត្រូវរួចពីទំនួលខុសត្រូវទាំងឡាយ និងទាំងអស់ក្រោមកិច្ចព្រមព្រៀងនេះ។

18.7 ទំនាក់ទំនង

អ្នកឯកភាពថា គ្មានទំនាក់ទំនងវិនិយោគរួម ភាពជាដៃគូ ការងារ ឬទំនាក់ទំនងភ្នាក់ងាររវាងអ្នក និងក្រុមហ៊ុន ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ឬការប្រើប្រាស់របស់អ្នកទៅលើសេវាកម្ម ឬគេហទំព័រនេះឡើយ។

18.8 ច្បាប់គ្រប់គ្រង

(a) អ្នកប្រើដែលជាពលរដ្ឋរបស់ប្រទេសនៅក្នុងសហភាពអឺរ៉ុបឯកភាពថា កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រងដោយច្បាប់នៃប្រទេសអង់គ្លេស និងប្រទេសវ៉េល និងយល់ព្រមគោរពតាមដែនសមត្ថកិច្ចផ្តាច់មុខរបស់តុលាការក្នុងប្រទេសអង់គ្លេស និងប្រទេសវ៉េល។
(b) អ្នកប្រើដែលជាពលរដ្ឋរបស់ប្រទេសដែលមិនមែននៅក្នុងសហភាពអឺរ៉ុបឯកភាពថា កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រងដោយច្បាប់ជាធរមាននៅក្នុង Queensland ប្រទេសអូស្ត្រាលី និងយល់ព្រមគោរពតាមដែនសមត្ថកិច្ចផ្តាច់មុខរបស់តុលាការក្នុងដែនយុត្តាធិការនោះ។

19. និយមន័យ

នៅក្នុងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ សំនួនខាងក្រោមមានអត្ថន័យដូចតទៅ៖

"ការអះអាង" ទាក់ទងនឹងមនុស្ស មានន័យថាជាការអះអាង ការទាមទារ ដំណោះស្រាយ បណ្តឹង ការរងរបួស ការខូចខាត ការខាតបង់ ការចំណាយ បំណុល សកម្មភាព ចំណាត់ការ សិទ្ធិធ្វើសកម្មភាព ការអះអាងរកប្រាក់សំណង ឬបំណុលដែលបានកើតឡើងដោយ ឬដែលត្រូវបានធ្វើឡើង ឬយកដោយ ឬប្រឆាំងនឹងបុគ្គល កើតឡើងក្នុងរបៀបណាមួយ មិនថាបានបញ្ជាក់ ឬមិនបានបញ្ជាក់ ឬភ្លាមៗ អនាគត ឬចៃដន្យ

"រកកម្រៃ" មានន័យថាកេងប្រវ័ញ្ច ធ្វើទីផ្សារ ផ្សព្វផ្សាយ អភិវឌ្ឍ រួមបញ្ចូល ស្រាវជ្រាវ លក់ និងធ្វើសកម្មភាពផ្សេងៗទៀតដើម្បីប្រាក់ចំណេញ ឬរង្វាន់

"ក្រុមហ៊ុន" មានន័យថា Cupid Media Pty Ltd (ACN 104 844 564) ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជិការនៅ New South Wales ប្រទេសអូស្ត្រាលី និងត្រូវរាប់បញ្ចូលសាជីវកម្មទាក់ទង ឬសាខាទាំងឡាយ (ដូចបានកំណត់និយមន័យនៅក្នុងច្បាប់សាជីវកម្ម (Corporations Act) ឆ្នាំ 2001; Cth)) របស់ Cupid Media Pty Ltd ឬ

"សហភាពអឺរ៉ុប" មានន័យថាសហភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប ត្រូវបានគេស្គាល់ថា សហភាពអឺរ៉ុប

"ប្រទេសសមាជិកសហភាពអឺរ៉ុប" មានន័យថាជាប្រទេសទាំងឡាយដែលជាសមាជិកបច្ចុប្បន្ន និងជាភាគីក្នុងអនុសញ្ញារបស់សហភាពអឺរ៉ុប និងមានន័យថាជា ប្រទេសអូទ្រីស បែលហ្ស៊ិក ប៊ុលហ្ការី ក្រូអាស៊ី ស៊ីប សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡេតូនី លីទុយអានី លុចសំបួ ម៉ាល់ត៍ ហូឡង់ ប៉ូឡូញ ព័រទុយហ្កាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត

"ទិន្នន័យផ្ទាល់ខ្លួន" មានន័យថាជាព័ត៌មានទំាងឡាយដែលទាក់ទងនឹងរូបវន្តបុគ្គលដែលអាចកំណត់អត្តសញ្ញាណបាន ('កម្មវត្ថុទិន្នន័យ')។ រូបវន្តបុគ្គលដែលអាចកំណត់អត្តសញ្ញាណបាន គឺជាបុគ្គលដែលអាចកំណត់អត្តសញ្ញាណបានដោយផ្ទាល់ ឬដោយប្រយោល ជាពិសេសដោយយោងតាមអង្គសម្គាល់មួយដូចជា ឈ្មោះ លេខអត្តសញ្ញាណប័ណ្ឌ ទិន្នន័យទីតាំង អង្គសម្គាល់អនឡាញ ឬទាក់ទងនឹងកត្តាមួយឬច្រើនដែលជាក់លាក់តាមអត្តសញ្ញាណរាងកាយ សរីរៈសាស្ត្រ ហ្សេនេទិក ផ្លូវចិត្ត សេដ្ឋកិច្ច វប្បធម៌ ឬអត្តសញ្ញាណសង្គមរបស់រូបវន្តបុគ្គលនោះ

"សេវាកម្មបង់ថ្លៃ" មានន័យថាជាភាពងាយស្រួល និងសេវាកម្មដែលមានសម្រាប់សមាជិកបង់ថ្លៃរបស់គេហទំព័រ ដែលមានការជាវប្រចាំត្រឹមត្រូវ

"សេចក្តីថ្លែងការណ៍អំពីឯកជនភាព" មានន័យថាជាគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុនដែលមាននៅលើគេហទំព័រ

"សេវាកម្ម" មានន័យថាជាភាពងាយស្រួលដែលសមាជិកអាចប្រើប្រាស់បានតាមរយៈគេហទំព័រ

"ទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេស" មានន័យថាជាទិន្នន័យផ្ទាល់ខ្លួនដែលបង្ហាញពីជាតិសាសន៍ឬដើមកំណើតជាតិពន្ធ ទស្សនៈនយោបាយ ជំនឿសាសនាឬទស្សនៈវិជ្ជា សមាជិកភាពក្នុងសហជីពពាណិជ្ជកម្ម កំណត់ហេតុព្រហ្មទណ្ឌរបស់អ្នក ទិន្នន័យហ្សេនេទិកឬជីវមេទ្រិកសម្រាប់គោលបំណងកំណត់អត្តសញ្ញាណរូបវន្តបុគ្គលជាពិសេស ទិន្នន័យទាក់ទងនឹងសុខភាពឬទិន្នន័យទាក់ទងនឹងជីវិតផ្លូវភេទឬនិន្នាការផ្លូវភេទរបស់អ្នក

"គេហទំព័រ" មានន័យថាជា គេហទំព័រនេះដែលជាកម្មសិទ្ធិ និងត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន

"លក្ខខណ្ឌប្រើប្រាស់" មានន័យថាជាលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ដូចបានធ្វើវិសោធនកម្មជារឿយៗដោយក្រុមហ៊ុន ដែលបង្កើតជាកិច្ចព្រមព្រៀងរវាងអ្នក និងក្រុមហ៊ុន

"យើង" និង "របស់យើង" សុទ្ធតែសំដៅលើក្រុមហ៊ុន។